Wednesday , April 24 2024

សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

សម្លឆៃថាវជាមួយជើងជ្រូក គឺ អាហារខ្មែរ ដែលប្រជាជនខ្មែរនិយមធ្វើក្នុងការបរិភោគប្រចាំថ្ងៃ​ វាមានភាពសាមញងាយស្រួលចម្អិននិងមានរសជាតិប្លែកម្យ៉ាង។

សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

ចំណាំ៖ ឆៃថាវជាប្រភេទបន្លែមើម ដែលអាចមានពណ៍សឬក្រហមយោងទៅលើពូជរបស់វា ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់សុខភាព អ្នក​អាច​បរិភោគ​វា​ឆៅឬប្រើជាគ្រឿងផ្សំក្នុងមុខម្ហូប​អាហារក៏បាន។ ​ចំពោះអ្នកខ្លះមិនចូលចិត្តបរិភោគឆៃថាវទេ ដោយមិនដឹងពីសារៈប្រយោជន៍របស់វា បើនិយាយអាហារ​អាហារ​បំប៉ន ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​បន្លែ​ដទៃ​ទៀត​យ៉ាង​ខ្លាំង។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃថាវជើងជ្រូក

  1. ជើងជ្រូកកាត់ជាដុំចំនួន៩ខាំ
  2. ឆៃថាវចិតសំបករួចកាត់ជាដុំតូចៗចំនួន៧ខាំកន្លះ
  3. ម្រេចគ្រាប់ចំនួន១ស្លាបព្រា
  4. ទឹកចំនួន៦កែវ
  5. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  6. ស្ករចំនួន១ស្លាបព្រា
  7. ទឹកត្រី២ស្លាបព្រា
  8. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  9. ជីហាន់រួច១កូនចានតូច

របៀបធ្វើ

  1. ដាក់ប្រហុក សាច់ជ្រូកបីជាន់ ម្រេចនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  2. ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីរួចកូវឲ្យស៊ប់
  3. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លមួយមុខនេះមានរសជាតិប្រហុកដែលជួយបន្លែមរសជាតិកាន់តែឆ្ងាញ់

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *