សម្លងាំង៉ូវមាន់ គឺជាមុខ ម្ហូបខ្មែរ ដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លងាំង៉ូវមាន់
- សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង
- ង៉ាំមង៉ូវកាត់ជាពីរចំនួន១
- ខ្ទឹមសចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង
- ទឹកចំនួន៥កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់សាច់មាន់ ងាំង៉ូវ ខ្ទឹមស ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោរហូតដល់សាច់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹក ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមចូលជាការស្រេ
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ