Friday , October 4 2024

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ គឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។

សម្លការីពោះគោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីពោះគោ

  1. ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg
  2. ទឹកចំនួន៦កែវ
  3. ប្រេងឆាចំនួន២ស្លាបព្រា
  4. ខ្ទឹមសហាន់ចំនួន៤ក្លែប
  5. ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
  6. សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg
  7. ម្សៅការីចំនួន ២ស្លាបព្រា
  8. ម្សៅម្ទេសប៉ាប្រីការ (paprika) ចំនួន១ស្លាបព្រាកាហ្វេ
  9. ស្ករចំនួន១ស្លាបព្រា
  10. ទឹកត្រីចំនួន២ស្លាបព្រា
  11. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  12. ម្រេចចំនួន១សា្លបព្រាកាហ្វេ
  13. ផ្លែត្រប់កាត់ជាដុំចំនួន១ផ្លែ
  14. មើមឈូកស្ងោហាន់ជាបន្ទះចំនួន១កូនចាន
  15. ស្លឹកក្រូចសើចចំនួន២សន្លឹក
  16. ខ្ទិះដូងចំនួន១កែវ
  17. ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ពោះគោនិងទឹកចំនួន៦កែវទៅក្នុងឆ្នាំងធំមួយហើយស្ងោចំនួនប្រហែល៣០នាទី បន្ទាប់មកចាក់ទឹកចេញហើយយកពោះគោត្រាំក្នុងទឹកត្រជាក់បន្ទាប់ហាន់វាជាបន្ទះៗ
  2. កំដៅឆ្នាំងសម្ល
  3. នៅពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ បន្ទះសាច់គោនិងពោះគោច្របល់ឱ្យស៊ប់
  4. ថែមគ្រឿងដោយដាក់ម្សៅការី ម្សៅម្ទេសប៉ាប្រីកា (paprika) ស្ករ ទឹកត្រី អំបិលនិងម្រេច
  5. ដាក់ផ្លែត្រប់ មើមឈូកនិងស្លឹកក្រូចសើច
  6. ដាក់ខ្ទិះដូងនិងទឹកចំនួន៤កែវហើយស្ងោរហូតដល់សាច់ឆ្អិនល្ម
  7. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *