Friday , April 26 2024

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក ជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីឆ្អឹងជំនីជ្រូក

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
  3. ស្លឹកគ្រៃចំនួន១កូនចានតូច
  4. ខ្ទឹមបារាំងហាន់ជាដុំចំនួន១
  5. ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ
  6. ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
  7. ម្សៅការីចំនួន១ស្លាបព្រា
  8. ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា
  9. ទឹកត្រីចំនួន២ស្លាបព្រា
  10. ស្ករចំនួន១ស្លាបព្រា
  11. អំបិលចំនួនកន្លះស្លាបព្រា
  12. ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
  13. ខ្ទិះដូចងចំនួន១កែវ
  14. ទឹកចំនួន២កែវ
  15. ត្រប់មូលហាន់ជាពីររួចសម្អាតចំនួន៥ផ្លែ
  16. ត្រប់វែងបកសំបកហើយកាត់ជាដំុៗចំនួន៤ផ្លែ
  17. កូនត្រប់ខៀវតូចៗចំនួន២ខាំកន្លះ
  18. ស្លឹកក្រូចសើចចំនួន៣សន្លឹក

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លរួចដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ ខ្ទឹមបារាំងនិងប៉េងប៉ោះរួចកូរឲ្យស៊ប់
  2. ដាក់ឆ្អឹងជំនីជ្រូក ម្សៅការី ម្សៅល្មៀត ទឹកត្រី ស្ករ អំបិលនិងម្រេចរួចច្របល់ឲ្យស៊ប់
  3. ដាក់ខ្ទិះដូង ទឹក ត្រប់គ្រប់មុខនិងស្លឹកក្រូចសើចរួចកូរហើយចំអិនដោយប្រើភ្លើងតិចៗរហូតដល់ឆ្អឹងជំនីជ្រូកឆ្អិនល្អ

កត់សម្គាល់

សម្លការីត្រប់គេនិយមបរិភោគជាមួយបាយ នំប៉័ងឬជាមួយនំបញ្ចុក់ក៏បាន ជាទូទៅគេនិយមធ្វើសម្លក្នុងកម្មវិធីឬពិធីបុណ្យផ្សេងៗ ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីពោះគោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *