រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | បុព្វាចារ្យ | ប៉ានិងម៉ាក់ | ថ្នាក់គ្រូដើម |
| ពុកម៉ែឆ្នើម | ផ្តើមកំណើត | កើតរូបា | |
| មាតុគុណ | ធ្ងន់ក្រាស់ក្រៃ | ថ្លៃបិតា | |
| ប្រៀនវាចា | ថាឲ្យត្រាប់ | សព្ទពីរោះ ។ | |
| ២ | បង្ហាត់កាយ | ថ្វាយបង្គំ | ផ្គុំប្រណម្យ |
| កូនត្រាប់សម | ខំបង្រៀន | ស្ពានឆ្លងគ្រោះ | |
| កូនត្រាប់ល្អ | សចិន្តា | ថ្លាថ្លៃខ្ពស់ | |
| កូនផុតគ្រោះ | រស់ដោយទុន | គុណគ្រូដើម ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ