Friday , December 13 2024

រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

រស់ដោយទុន គុណគ្រូដើម - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

បុព្វាចារ្យប៉ានិងម៉ាក់ថ្នាក់គ្រូដើម
ពុកម៉ែឆ្នើមផ្តើមកំណើតកើតរូបា
មាតុគុណធ្ងន់ក្រាស់ក្រៃថ្លៃបិតា
ប្រៀនវាចាថាឲ្យត្រាប់សព្ទពីរោះ ។
បង្ហាត់កាយថ្វាយបង្គំផ្គុំប្រណម្យ
កូនត្រាប់សមខំបង្រៀនស្ពានឆ្លងគ្រោះ
កូនត្រាប់ល្អសចិន្តាថ្លាថ្លៃខ្ពស់
កូនផុតគ្រោះរស់ដោយទុនគុណគ្រូដើម ។

កំណាព្យពេញនិយមបន្ទាប់ ៖ សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *