Sunday , April 5 2020

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ ៖ រមនីយដ្ឋានធម្មជាតិ ចំបក់ ជារមនីយដ្ឋានមួយស្ថិតនៅ ខេត្តកំពង់ស្ពឺ ជិតនិងរមនីយដ្ឋាន គីរីរម្យ។ អ្នកភូមិដែលនៅក្នុងតំបន់នេះ បានចងក្រងគ្នាជាសហគមន៍មួយ ក្នុងការបំរើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកំសាន្ត។

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

រមនីយដ្ឋានធម្មជាតិនេះ មានទេសភាពស្រស់បំព្រង និងទឹកធ្លាក់ដ៏ត្រជាក់ លក្ខណៈពិសេសរបស់រមនីយដ្ឋាននេះគឺ មិនមានការកៃច្នៃអ្វីទាំងអស់ ដែលគេអាចហៅបានថា អេកូទេសចរណ៍។ នៅពេលមកដល់ពីមុខរមនីយដ្ឋាននេះ យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ដោយដើរ រឺជួលរទេះគោ ជួលកង់ ព្រោះវាមានចំងាយឆ្ងាយពីភូមិទៅទឹកធ្លាក់ប្រហែល ៥គីឡូម៉ែត។ ចំពោះម្ហូបអាហារ យើងអាចទិញនៅពីមុខផ្លូវជាតិលេខ៤ក៏បាន រឺក៏អាចអោយអ្នកភូមិធ្វើម្ហូបបែបខ្មែរក៏បាន។

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

មួយវិញទៀត ប្រសិនបើយើងទៅកំសាន្តលក្ខណៈក្រុមការងារ ចង់សំរាកលំហែនៅទីនោះ អ្នកភូមិក៏មានផ្ទះសំរាប់ជួលផងដែរ ដោយតំលៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីចៀសវាងការវង់វេងក្នុងព្រៃ យើងអាចអោយអ្នកនាំផ្លូវ ជូនយើងទៅបាន។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

រមណីដ្ឋានភ្នំប្រុសភ្នំស្រី - តំបន់ប្រវត្តិសាស្រ្ត

រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត

រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត ៖ ជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីក្រុងភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម …

Leave a Reply

Your email address will not be published. Required fields are marked *