Thursday , April 25 2024

ស្រលាញ់ឡានពេក – កំណាព្យខ្មែរ

ស្រលាញ់ឡានពេក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្រលាញ់ឡានពេក – កំណាព្យខ្មែរ

ស្រលាញ់ឡានពេក – កំណាព្យខ្មែរ

ស្រឡាញ់ឡានពេកដេកសម្លឹងពេញចិត្តស្និទ្ធស្លឹងតែឡានថ្មី
ភ្លេចប្រពន្ធកូនមិនចេញស្តីស្នេហ៍ស្និទ្ធឡានថ្មីមិត្តកល្យាណ ។
ឈប់ចតសព្វទីឈររំពៃពេញចិត្តមមៃប្រៀបមិនបាន
ខ្លាចក្រែងកោសកិតដាច់ថ្នាំឡានចង់ឱ្យសុខសាន្តសមប្រាថ្នា ។
ថ្ងៃឈប់សម្រាកពីការងារនាំកូនភរិយារួមគ្រួសារ
ទៅភូមិកំណើតជួបយាយតាពុកម៉ែកុងម៉ាលម្ហែកាយ ។
ដល់ភូមិកំណើតឈប់ឡានចតក្មេងពេញចំណតមកសប្បាយ
ស្ទុះស្ទាបតែឡានមកពីឆ្ងាយម្ចាស់សែនខ្វល់ខ្វាយស្តាយឡានថ្មី ។
ក្មេងខ្លះស្ទុះទៅកាន់កញ្ចក់ខ្លះហត់ដង្ហក់ផ្អែកធ្វើហី
ខ្លះគោះតូកៗថាឡានថ្មីខ្លះមើលកៅអីថាអស្ចារ្យ ។
ម្ចាស់ទ្រឹងធ្មឹងគិតព្រួយបារម្ភស្រងាកសម្ងំភ្លេចយាយតា
ភ្លេចបងភ្លេចប្អូនភ្លេចញាតិសាពុកម៉ែកុងម៉ាភ្លេចទាំងអស់ ។
ភ្លេចសួរសុខទុក្ខភ្លេចចេញស្តីភ្លេចអស់អ្វីៗមិនសល់សោះ
អារម្មណ៍ផ្តោតលើឡានទាំងអស់ភ្លេចភ្លាំងក្ស័យខ្សោះស្រឡាញ់ពេក ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្រលាញ់ពេក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *