មោហោស្នេហា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
មោហោស្នេហា – កំណាព្យខ្មែរ | |||
១ | មោហោស្នេហា | អាប់អន់បញ្ញា | ស្លុងស្លាប់ស្មារតី |
ភ្លើងស្នេហ៍កញ្ជ្រោល | រាលរោលប្រុសស្រី | ចាស់យល់ក្មេងខ្ចី | |
អាក្រក់យល់ល្អ ។ | |||
២ | ស្នេហ៍ភ្លើងចំបើង | ឆាបឆេះឆួលឡើង | តម្រេកអំណរ |
ភ្លឺយល់ងងឹត | គំនិតមិនល្អ | រយលានទំព័រ | |
សរសេរមិនអស់ ។ | |||
៣ | លង់ស្នេហ៍ងុលងប់ | យើងស្នេហ៍គេឈប់ | មិនគួរឡេះឡោះ |
លូកលាន់កេះកៀវ | មិនស្រៀវខុសសោះ | គេមិនស្រណោះ | |
ត្បិតឯងមិនជា ។ | |||
៤ | ស្នេហ៍គួរស្នេហ៍គាប់ | ស្នេហ៍គេរករាប់ | ស្នេហ៍ឯកភាពគ្នា |
ស្នេហ៍មួយនឹងមួយ | មិនព្រួយបានជា | ស្របច្បាប់រមនា | |
ស្នេហ៍មានមង្គល ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ សេ្នហា – កំណាព្យខ្មែរ