ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា “ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ” ។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ក្នុងគ.ស១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះ វរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា ។ ប្រាសាទព្រះខ័នមានរាង៤ជ្រុងទ្រវែង បណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ ដែលមានស្រះបោក្ខរណី (គូទឹក) ទ័ពជុំវិញ ស្ថិតនៅលើផ្ទៃដីចំនួន៥៦ហិកតា ។ ប្រាសាទនេះមានកំពែងបួនជាន់ មានគោបុរៈចូលប្រាសាទតាមទិសទាំងបួន …
អានបន្ត »ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅភូមិ បន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤ គីឡូម៉ែត្រ នៅទិសខាងកើតទីរួមខេត្ដសៀមរាប និងមានទីតាំងនៅចំណុច UTM (X: 131521, Y: 10407207) ។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃ (មន្ទីរតម្កល់គម្ពីរផ្សេងៗ, បណ្ណាល័យ) ពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមានភាពទ្រុឌទ្រោមខ្លាំងបណ្ដាលមកពីធម្មជាតិ និងមនុស្សជីកកកាយរកវត្ថុបុរាណ និងការបោះបង់ចោលមិនមានថែរក្សាឱ្យបានដិតដល់ជាយូរមកហើយ ។ ប្លង់តូបប៉មកណ្ដាលមានរាងការ៉េមានទ្វារចូលបួនទិស និងរានហាលរាងកាកបាទ សង់នៅទីទម្រពីរជាន់ និងមានកំពែងព័ទ្ធជុំវិញបីជាន់ ។ អត្ថបទលោក Lunet de La jonqiére បានរៀបរាប់ត្រឹមតែកំពែងទី១ និងទី២ប៉ុណ្ណោះ ។ នេះប្រហែលជាលោកមិនបានសង្កេតឃើញស្នាមទាំងនោះទេ ។ ប្រាសាទបន្ទាយស្រីពុំមានសិលាចារឹកប្រាប់អំពី …
អានបន្ត »ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ
ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ ៖ ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត ។ ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអ របេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ …
អានបន្ត »ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ
ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទវត្តអធ្វាស្ថិតនៅចម្ងាយ ៧ គម ខាងត្បូងក្រុងសៀមរាប តាមផ្លូវខាងលិចដងស្ទឹងចុះពីផ្សារចាស់ទៅភ្នំក្រោម នៅចន្លោះគីឡូម៉ែត្រលេខ ៤ និងលេខ ៥ មានផ្លូវមួយបែកចេញទៅទិសខាងលិច ត្រង់ផ្លូវបែកនេះមានខ្លោងទ្វារមួយដាក់ឈ្មោះថា “វត្តអធ្វា” ។ ធ្វើដំណើរតាមផ្លូវនេះប្រមាណ ៥០០ ម៉ែត្រ គេនឹងទៅដល់វត្តមួយឈ្មោះ វត្តអធ្វា វត្តនេះគេកសាងនៅជាប់នឹងកំពែងប្រាសាទទិសខាងជើង ។ ប្រាសាទវត្តអធ្វា មានសណ្ឋានទ្រង់ទ្រាយស្ទើរដូចប្រាសាទអង្គរវត្ត កសាងបែរមុខទៅទិសខាងលិចដូចគ្នា មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ។ ប្រាសាទធំស្ថិតនៅចំកណ្ដាលមានទ្វារ ៤ មានយ៉លយចេញទៅខាងលិច មានប្រាង្គស្ថិតនៅគ្រប់ជ្រុងអនុទិស ។ ទោះបីជាពុំសូវមានក្បាច់ក្បូររចនា ក៏ប្រាសាទនេះស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ នៅប្រាសាទនេះពុំមានសិលាចារិកដែលអាចឲ្យគេដឹងពីពេលវេលាជាក់ លាក់នៃការសាងសង់ទេ ប៉ុន្តែគេអាចដឹងបានថាប្រាសាទនេះស្ថិតក្នុងរចនាបថអង្គវត្តដោយសារ កំពូលប្រាង្គ ។ ដូច្នេះគេអាចសន្និដ្ឋានបានថា ប្រាសាទវត្តអធ្វាត្រូវបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ នៅចុងសតវត្សទី១១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទវត្តអធ្វាសង់នៅលើផ្ទៃរាបស្មើ មានប្រាង្គកណ្តាលអមដោយសំណង់៤ ដាក់ឲ្យបែរទៅទិសខាងលិចដូចអង្គរវត្តដែរ។ …
អានបន្ត »ប្រាសាទបាតជុំ – ប្រាសាទខ្មែរ
ប្រាសាទបាតជុំ – ប្រាសាទខ្មែរ ៖ ប្រាសាទបាតជុំកសាងឡើងតាមរចនាបថ ប្រែរូបដោយព្រះបាទរាជិន្ទ្រាវរ្ម័ន នៅពាក់កណ្ដាលសតវត្សទី១០ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះស្ថិតនៅតំបន់អង្គរខេត្តសៀមរាប ចុះពីផ្លូវវង់ធំចន្លោះប្រាសាទប្រែរូប និងស្រះស្រង់ប្រហែល ១ គម ។ ប្រាសាទបាតជុំមានប្រាងកំពូលបី ជាប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនាដំបូងមួយដែលត្រូវបានគេកសាងឡើងក្នុងកំឡុងពេលដែលព្រហ្មញ្ញសាសនាកំពុងតែមានឥទ្ធិពលខ្លាំងក្លា ។ ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។ យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣គស. បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី កាស្ថាបនាប្រាសាទនេះថា បានកសាងឡើង ដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហាមន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។ គួរបញ្ជាក់ផងដែរថា ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរពព្រហ្មញសាសនា …
អានបន្ត »ប្រាសាទប្រីយ៍ – ប្រាសាទខ្មែរ
ប្រាសាទប្រីយ៍ – ប្រាសាទខ្មែរ ៖ ប្រាសាទប្រីយ៍កសាងឡើងតាមរចនាបថបាយ័ន្តដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះស្ថិតនៅតំបន់អង្គរខេត្តសៀមរាប ម្ដុំ ប្រាសាទនាគព័ន្ធ (វង់ធំ) ។ ប្រាសាទប្រីយ៍មានទំហំតូច និងមានការបាក់បែកអស់ជាច្រើន នៅសល់តែតួប្រាសាទកណ្ដាល បណ្ណាល័យ និងកំពែងព័ទ្ធជុំវិញ ។ បរិវេណប្រាសាទមានសភាពស្ងប់ស្ងាត់ កម្រនឹងមានអ្នកទេសចរណ៍ចូលទៅទស្សនា ៕ ប្រាសាទប្រីយ៍ មានទីតាំងស្ថិតនៅ តំបន់អង្គរ ម្ដុំប្រាសាទនាគព័ន្ធ (វង់ធំ) ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ ប្រាសាទប្រីយ៍ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទប្រីយ៍ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។ ប្រាសាទប្រីយ៍មានទីតាំងស្ថិតនៅ តំបន់អង្គរ ម្ដុំប្រាសាទនាគព័ន្ធ (វង់ធំ)ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៥គីឡូម៉ែត្ ពីរង្វង់មូលនាគព័ន្ធ។ ប្រាសាទប្រីយ៍មានទំហំតូច និងមានការបាក់បែកអស់ជាច្រើន នៅសល់តែតួប្រាសាទកណ្ដាល …
អានបន្ត »ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ
ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ ៖ ប្រាសាទក្រោលគោកសាងឡើងតាមរចនាបថបាយ័ន្តដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រសាទនេះស្ថិតនៅតំបន់អង្គរខេត្តសៀមរាប ម្ខាងផ្លូវទល់មុខនឹងផ្លូវចូលទៅកាន់ប្រាសាទនាគព័ន្ធ (វង់ធំ) ។ ប្រាសាទក្រោលគោមានប្រាង្គតែមួយស្ថិតនៅចំកណ្ដាល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមពីរជាន់ ។ ក្បាច់ចម្លាក់គួរឲ្យចាប់អារម្មណ៍ភាគច្រើនបាក់ធ្លាក់ និងត្រូវបានគេគរទុកនៅលើដី ។ ពុំសូវមានអ្នកទេសចរណ៍ចូលទៅទស្សនាប្រាសាទក្រោលគោទេ ។ ថ្វីត្បិតតែជាប្រាសាទបុរាណ ដែលកសាងដោយថ្មភក់ក្តី ក៏ប្រាសាទក្រោលគោហាក់មិនសូវទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរចូលទៅទស្សនាប៉ុន្មានឡើយ ពោលគឺឃើញតែគេនាំគ្នាសម្រុកទៅទស្សនាតាមបណ្តាប្រាសាទផ្សេងៗទៅវិញ ។ មិនដឹងថា បណ្តាលមកពីបរិវេណប្រាសាទនោះតូចជាងប្រាសាទនានា ឬក៏ដោយសារឈ្មោះរបស់ ប្រាសាទនោះ ទើបធ្វើឱ្យភ្ញៀវទេសចរហាក់ពុំមានការចាប់អារម្មណ៍ជាមួយប្រាសាទនេះ ? ។ ជាក់ស្តែងនៅពេលចូលទៅដល់ទីតាំងប្រាសាទគេពិតជាសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់មើលទៅគួរឱ្យស្រងេះស្រងោចពេកក្រៃ ។ បើពិនិត្យជារួមប្រាសាទក្រោលគោសាងសង់ឡើង ដោយថ្មភក់ និង មានចម្លាក់បុរាណល្អប្រណិតដូច ប្រាសាទបុរាណនានាផងដែរ ។ ប្រាសាទក្រោលគោគឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុង សតវត្សទី ១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយ២គីឡូម៉ែត្រ ពីប្រាសាទតាសោម …
អានបន្ត »ប្រាសាទតុប – ប្រាសាទបុរាណ
ប្រាសាទតុប – ប្រាសាទបុរាណ ៖ នៅពេលមើលប្លង់ប្រាសាទនៅក្នុងបរិវេណអង្គរធំ ខ្ញុំបានចាប់អារម្មណ៌នឹងប្រាសាទចំនួន០២ឈ្មោះតុបដូចគ្នា ដែលមួយស្ថិតនៅផ្នែកខាងកើត និងមួយទៀតនៅផ្នែកខាងលិច មិនឆ្ងាយប៉ុន្មានពីផ្លូវទៅកាន់ទ្វារជ័យ និងទ្វារខាងលិច ។ ផ្លូវចូលទៅកាន់ប្រាសាទទាំងពីរនេះគ្មានស្លាកប្រាប់ទិស ឬសញ្ញាសម្គាល់ឡើយ ក្រៅពីបង្គោលបេតុងចំនួន០២ ធ្វើឲ្យខ្ញុំចំណាយពេលមួយរយៈដើម្បីរកផ្លូវឃើញដើម្បីចូលទៅកាន់ប្រាសាទ ។ លាក់ខ្លួនជ្រកក្រោមព្រឹក្សានៃព្រៃអង្គរធំ ប្រាសាទតុបកម្រនឹងមានអ្នកទេសចរចូលទៅទស្សនាណាស់ ។ ប្រាសាទតុបខាងលិច ប្រាសាទតុបខាលិច ចុះក្នុងបញ្ជីសារពើភណ្ឌលេខ៤៨៦ កាលដើមឡើយមានតួប៉មទោលតែឯង សង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ ។ គេយល់ថា សម័យដែលសង់នោះគឺសតវត្សទី១០ ថ្វីត្បិតតែនៅទីនេះគេមានឃើញសិលាចារឹកមួយពីសតវត្សទី៩ក៏ ដោយ ។ ប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ ជាលទ្ធផលនៃការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សទី១៣ដល់ សតវត្សទី១៧ ។ ក្នុងពេលនោះ ខឿនដើមឡើយជាថ្មបាយក្រៀមសុទ្ធសាធត្រូវគេព័ទ្ធគ្របលម្អដោយថ្ម ភក់មួយជាន់ពីលើ ។ តួប៉មទោលក៏គេកែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់ផ្សេងៗ ដូចជាផ្ដែរ និងសសរដែលឆ្លាក់លើថ្មភក់ពណ៌ផ្កាឈូក ។ គេបានបន្ថែមតួប៉ម០២ទៀតឲ្យរត់ជួរជាមួយតួប៉មទោល (ឥឡូវក្លាយជាតួប៉មកណ្ដាល) មួយខាងជើង មួយទៀតខាងត្បូង ។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា ។ …
អានបន្ត »រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត
រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត ៖ ជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីក្រុងភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួម ខេត្តកំពង់ចាម ។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកអូរច្រឡង់ ឃុំអូរប្ញស្សីកណ្តាល ស្រុកសៀមបូកស្ថិតនៅភាគខាងត្បូងចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រពីទីរួម ខេត្តស្ទឹងត្រែង ។ ទីនោះជាតំបន់ទេសចរណ៍ដ៏ចាប់អារម្មណ៍មួយក្នុងចំណោមទីតាំងផ្សេងទៀតរបស់ខេត្តនេះ។យើងអាចធ្វើដំណើរទៅកម្សាន្តនៅកណ្តាលព្រៃធម្មជាតិដ៏ស្រស់ស្អាត ងូតទឹកត្រជាក់និងស្តាប់សម្លេងសត្វយំមានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់អ្វីទាំងអស់។ រីឯតម្លៃលក់ដូរ របស់សហគមន៍នៅទីនោះក៏មិនជាថ្លៃប៉ុន្មានដែរ។ អ្នកស្ទឹងត្រែងចាត់ទុក រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ឃុំអូរប្ញស្សីកណ្តាលថាជាកន្លែងដ៏ស្រស់ស្អាតគ្រប់រដូវកាលខណៈកន្លែងកំសាន្តផ្សេងៗទៀត នៅតាមដងទន្លេត្រូវទឹកលិចបាត់អស់ទៅហើយ។ ចង់ទៅទីនោះយើងអាចដំណើរពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ៧អាឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ពេលទៅដល់នឹងមានខ្លោងទ្វារមួយ មានចម្ងាយ ប្រហែល៧០០ម៉ែត្រទើបដល់រមណីយដ្ឋាន។ ភ្ញៀវទេសចរម្នាក់មកពីខេត្តសៀមរាបបានរៀបរាប់ថា ដោយសារតែកន្លែងកម្សន្តទឹកអូរច្រឡង់របស់សហគមន៍អេកូទេសចរធម្មជាតិ ឃុំអូរប្ញស្សីកណ្តាល មានដើមឈើទេសភាពស្រស់ស្រស់ស្អាត ទឹកត្រជាក់អាចងូតលេងបានទើបធ្វើឱ្យនាងនាំមិត្តភក្តិទៅកម្សាន្តនៅទីនោះ។ទីនោះគឺជាលើកដំបូងសម្រាប់នាងបានទៅលេងហើយសប្បាយរីករាយដូវគេល្បីតៗគ្នាមែន។មានតែកន្លែងមួយនេះទេផ្តល់ភាពរីករាយសម្រាប់ភ្ញៀវទេសចរគ្រប់គ្នាបើសិនជាបានមកដល់ខេត្តស្ទឹងត្រែង។ សភាពទូទៅទឹកអូរមួយយ៉ាងវែងហូរខួបប្រាំងខួបវស្សាទើបអ្នកស្រុកដាក់ឈ្មោះអូរច្រឡង់។អូរប្ញស្សីកណ្តាលគឺជាឃុំមួយរបស់ស្រុកសៀមបូកខេត្តស្ទឹងត្រែង។ដោយមានការផ្តើមគំនិតពីមន្ទីរទេសចរណ៍សហការជាមួយអង្គការម្លប់បៃតងអាជ្ញាធរនិងសហគមន៍នៅទីនោះក៏បង្កើតឱ្យមានជារមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរប្ញស្សកណ្តាលតាំងពីឆ្នាំ២០០៧។សហគមន៍នេះក៏បានដំណើរការរហូតមកមកដល់សព្វថ្ងៃ។ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ
អានបន្ត »