Sunday , April 14 2024

ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ

ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទ​វត្ត​អធ្វា​ស្ថិត​នៅ​ចម្ងាយ ៧ គម ខាង​ត្បូង​ក្រុង​សៀមរាប តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​ចុះ​ពី​ផ្សារ​ចាស់​ទៅ​ភ្នំ​ក្រោម នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤ និង​លេខ​ ៥ មាន​ផ្លូវ​មួយ​បែក​ចេញ​ទៅ​ទិស​ខាង​លិច ត្រង់​ផ្លូវ​បែក​នេះ​មាន​ខ្លោង​ទ្វារ​មួយ​ដាក់​ឈ្មោះ​ថា “វត្ត​អធ្វា” ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ប្រមាណ ៥០០ ម៉ែត្រ គេ​នឹង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ​ វត្ត​អធ្វា វត្ត​នេះ​គេ​កសាង​នៅ​ជាប់​នឹង​កំពែង​ប្រាសាទ​ទិស​ខាង​ជើង ។

ប្រាសាទ​វត្ត​អធ្វា មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ស្ទើរ​ដូច​ប្រាសាទ​អង្គរវត្ត កសាង​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដូច​គ្នា មាន​កំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំ​វិញ ។ ប្រាសាទ​ធំ​ស្ថិត​នៅ​ចំកណ្ដាល​មាន​ទ្វារ​ ៤ មាន​យ៉​លយ​ចេញ​ទៅ​ខាង​លិច មាន​ប្រាង្គ​ស្ថិត​នៅ​គ្រប់​ជ្រុង​អនុទិស ។ ទោះ​បី​ជា​ពុំ​សូវ​មាន​ក្បាច់​ក្បូរ​រចនា ក៏​ប្រាសាទ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ។ នៅ​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារិក​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ពេល​វេលា​ជាក់​ លាក់​នៃ​ការ​សាងសង់​ទេ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​អង្គវត្ត​ដោយសារ ​កំពូល​ប្រាង្គ ។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​អធ្វា​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ នៅ​ចុង​សតវត្ស​ទី​១១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។

ប្រាសាទ​វត្ត​អធ្វា​សង់​នៅលើ​ផ្ទៃ​រាបស្មើ មាន​ប្រាង្គ​កណ្តាល​អមដោយ​សំណង់​៤ ដាក់​ឲ្យ​បែរ​ទៅ​ទិស​ខាងលិច​ដូច​អង្គរវត្ត​ដែរ​។ ប្រាសាទ​នេះ កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១២​។

ប្រាសាទវត្តអធ្វា - ប្រាសាទខ្មែរ

​ប្រាសាទ​វត្ត​អធ្វា​មាន​ក្លោងទ្វារ​ទី​២ និង​ខឿន​ត្រឡែងកែង​មួយ ដែល​បន្ត​ពី​ក្លោងទ្វារ​ទី​១ ទៅខាង​លិច​បន្ត​គ្នា ២៥​ម៉ែត្រ និង​១២២ ម៉ែត្រ បានធ្វើ​ឲ្យ​វា​មាន​ប្លង់​រាង​ទ្រវែង​ជា Axiale​។ នៅ​ភាគ​ពាយព្យ​នៃ​កំពែង​ទី​១ មាន​ស្រះ​២​ជាប់​គ្នា និង​នៅ​ខាងកើត​ក៏មាន​២​ដែរ តាម​ដំណាល​ចាស់ៗ បាន​និយាយថា ជា​ស្រះ​ដែល​គេ​ជីក​លើក​ផ្លូវ និង​ចាក់​បំពេញ​ទីធ្លា​វត្ត​ប្រហែល ៥០​ទៅ​៦០​ឆ្នាំ​មកនេះ តែ​ស្រះ​មួយ​ដែល​នៅ​ចំ​ពីមុខ​វិហារ​ជា​ស្រះ​ចាស់​។ ចំណែក​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​កម្ពស់ ៣.៧៥ ម៉ែត្រ ព័ទ្ធជុំវិញ​បរិវេណ​ទី​១ ដែលមាន​ទំហំ ៥៧​ម៉ែត្រ គុណ​នឹង ៤៨​ម៉ែត្រ តែ​មិនមាន​រោងទង​ទេ​។ ហើយ​ប្រាង្គ​កណ្តាល​មាន​កម្ពស់​១៧​ម៉ែត្រ ស្ថិត​ចំ​ប្រសព្វ​អ័ក្ស​នៃ​ក្លោងទ្វា​រទាំង​៤ ហើយ​មិន​នៅ​ចំ​កណ្តាល​បរិវេណ​ប្រាសាទ​ទេ វា​រៀង​ខិត​ទៅ​ផ្នែក​ខាងកើត​បន្តិច​។​

ប្រាសាទវត្តអធ្វា - ប្រាសាទខ្មែរ

​ប្រាសាទ​វត្ត​អធ្វា មាន​ប្លង់​សាមញ្ញ​ទៅតាម​ទំហំ​ប្រាសាទ តែ​ពិបាក​កំណត់​ឲ្យ​បានច្បាស់លាស់ ណាស់ ព្រោះ​វា​ធ្វើ​មិនទាន់​សម្រេច យើង​អាច​មើល​ឃើញតែ​ស្ថានភាព​បច្ចុប្បន្ន​របស់​វា​តែ ប៉ុណ្ណោះ​។ ប្លង់​របៀបនេះ​មាន​ភាគច្រើន​នៅ​សតវត្ស​ទី​១២ ក្នុង​រចនាបថ​អង្គរ មានដូចជា​ប្រាសាទ ភី​ម៉ា​យ ចៅ​សាយ ធ​ម្មាន​ន្ទ បន្ទាយសម្រែ ជាដើម​។​ល​។ នៅ​ប្រាសាទ​វត្ត​អធ្វា គ្រាន់តែ​ប្លែក​គេ​ត្រង់​ថា មាន​ទិស​បែរមុខ​ទៅខាង​លិច​ដូច​អង្គរវត្ត​ដែរ តែ​គេ​មិនអាច​សំអាង​លើ​ហេតុផល​នេះ​ដើម្បី​កំណត់​កាលបរិច្ឆេទ​ឡើយ ព្រោះ​នៅ​តំបន់​អង្គរ ក៏មាន​ប្រាសាទតូច​មួយ​នៅ​ខាងកើត​ប្រាសាទ ឃ្លាំង​ខាងជើង​ក៏​បែរ​ទៅ​ទិស​ខាងលិច​ដែរ​។​

ប្រាសាទវត្តអធ្វា - ប្រាសាទខ្មែរ

​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រាសាទ​វត្ត​អធ្វា គឺ​ស្ថិតក្នុង​សភាព​រឹងមាំ​ជាង​បណ្តា​ប្រាសាទ​ដទៃ ដោយសារ​មានការ​ជួសជុល​នាពេល​កន្លងមក តែ​ក៏​បន្សល់​ស្លាកស្នាម​របើក​ស្រទាប់​ថ្ម ដោយ​ទឹកភ្លៀង​ជ្រាបចូល​មុន​ការជួសជុល​ខ្លះៗ​ដែរ​៕

ប្រាសាទវត្តអធ្វា - ប្រាសាទខ្មែរ

​ឯកសារយោង​៖ សា​រណា​បញ្ចប់​បរិញ្ញាបត្រ​បុរាណវិទ្យា «​បុរាណ​ដ្ឋា​ន​វត្ត​អធ្វា​» របស់​និស្សិត​បុរាណវិទ្យា​ជំនា​ន់ទី​៩ ហេង ពិភាល់ និង​កញ្ញា វ៉ា ស៊ី​ម៉ែន នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា ឆ្នាំ​២០០២

អត្ថបទពេញនិយម ៖ ប្រាសាទបាតជុំ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *