និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រោះជូជក ៖ គ្រោះអាសន្នដែលគេចមិនរួច ។ អត្ថាធិប្បាយ គ្រោះជូជក ជូជក ជាឈ្មោះស្មូមយាចកម្នាក់នៅក្នុងគម្ពីរព្រះមហាវេស្សន្ដរជាតក (កណ្ឌជូជក) ។ តាជូជកនេះមានរូបកាយអាក្រក់ មើលឃើញគួរឲ្យខ្លាច និងខ្ពើម ។ មួយថ្ងៃទៅមួយថ្ងៃ គាត់ដើរត្រាច់រង្គាត់គ្រប់ច្រកល្ហក និងគ្រប់ភូមិស្ថានដើម្បីសុំទានគេ ។ គាត់សុំពុំរើសថាជាអ្វីទេ ។ គាត់សុំតាំងពីជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូតដល់សុំចៅជាលី ក្រឹស្នា ដែលជាព្រះរាជបុត្រាបុត្រីរបស់ព្រះមហាវេស្សន្ដរទៀតផង ។ ប៉ុន្តែ ពេលជិតទៅដល់អាស្រមសាលាក៏ជួបនឹងចេតបុត្រ ជាអង្គរក្សដែលព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកការពារព្រះវេស្សន្ដរ ។ ចេតបុត្រឃើញតាជូជកក៏បង្អៅឆ្កែឲ្យដេញខាំ ។ តាជូជកភ័យពេកក៏ប្រវាឡើងដើមឈើ ។ ពេលគាត់ឡើងទៅដល់មែកខាងលើអាចផុតពីគ្រោះថ្នាក់ឆ្កែខាំហើយ តែគាត់ជួបនឹងសម្បុកឃ្មុំមួយយ៉ាងធំ ។ គាត់ក៏ប្រវាតោងទៅមែកម្ខាងទៀត តែមែកនោះងាប់ ។ គាត់មើលមកក្រោមឃើញចេតបុត្រកំពុងយឺតធ្នូបាញ់ ។ គ្រោះអាសន្នបែបនេះលោកហៅថា …
អានបន្ត »គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គាស់ក្រោលទាំងថ្ងៃត្រង់ ៖ ល្មួចដោយក្លាហានបំផុត ។ អត្ថាធិប្បាយ គាស់ក្រោលទាំងថ្ងៃត្រង់ ធម្មតាចោរចូលលួចគោតែងចូលលួចពេលយប់ស្ងាត់ ។ វាលួចគាស់ក្រោលបន្តិចម្ដងៗដើម្បីដឹកគោចេញ ។ ចោរពួកនេះនៅមានចិត្តភិតភ័យខ្លាចម្ចាស់គេដឹង ។ សកម្មភាពបែបហ្នឹងបញ្ជាក់ឲ្យដឹងថា វាមានអារម្មណ៍ភ័យខ្លាចម្ចាស់គេទាន់ដែរ ។ ប៉ុន្តែក្នុងន័យខាងលើ លោកចង់និយាយប្រៀបធៀបទៅនឹងជនល្មើសដែលធ្វើអ្វីដោយក្លាហានខ្លាំងគ្មានកោតញញើតអ្នកណាទាំងអស់ ។ ដូចជា នៅក្នុងអង្គភាពមួយ មានអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈម្នាក់ហ៊ានយកសម្បត្តិរួមទៅផ្ទះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយគ្មានខ្លាចសហការីណាឃើញ ឬក៏ចៅហ្វាយនាយណាដឹងឡើយ ។ គឺគេយកដោយគ្មានលាក់លៀមអ្វីបន្តិចសោះ ។ មនុស្សដែលហ៊ានយកដោយក្លាហានបែបនេះហើយដែលលោកពោលថា គាស់ក្រោលកណ្ដាលថ្ងៃត្រង់ភ្លឺចែសតែម្ដង ដោយមិនចាំបាច់យប់ស្ងាត់អ្វីឡើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោះទឹកបង្អើលត្រី ៖ ធ្វើចលនាឲ្យផ្អើលដើម្បីងាយចាប់ ។ អត្ថាធិប្បាយ គោះទឹកបង្អើលត្រី អត្ថានុរូប នៅក្នុងត្រពាំងដែលមានត្រីច្រើន ត្រីតែងពួនសម្ងំក្នុងគុម្ពស្មៅខ្លះ គុម្ពឈើខ្លះ ជួនក៏បង្កប់ខ្លួននៅបាតត្រពាំង ។ ដូចនេះ បើមានអ្នករកចាប់ត្រី គេតែងយកដំបងវាយទឹកផូងផាំង ដើម្បីឲ្យត្រីផ្អើលចេញពីទីពួន ។ ពេលនោះ ត្រីភ័យផ្អើលឆ្លេឆ្លាស្ទុះហែលឆ្វែលឆ្វាត់ប្រសេចប្រសាច ។ អ្នករកត្រីក៏ចាប់ដាក់ទ្រុងយ៉ាងស្រួល ។ អត្ថប្បដិរូប នៅក្នុងកិច្ចការរដ្ឋបាល សមត្ថកិច្ចតែប្រើល្បិចកិច្ចកលច្រើនយ៉ាងដើម្បីចាប់ជនល្មើស ។ ជួនកាល គឹប្រើវិធីស្ងៀមស្ងាត់ ។ ជួនកាល គេធ្វើចលនាឲ្យកម្រើករំពើកឡើងដើម្បីចាប់ក៏មាន ។ ដូចជា សមត្ថកិច្ចស្វែងរកចាប់ឃាតកដែលកំពុងលាក់ខ្លួន ។ គេឃោសនាតាមកាសែត‑វិទ្យុ ប្រកូកប្រកាសឆោឡោឡើងថា បើអ្នកឯណាសមគំនិតជួយលាក់បំពួនឃាតកដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួននឹងត្រូវមានទោសគុក ១៥ឆ្នាំ ។ ចំណែកអ្នកឯណាដែលមកផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនាំឲ្យឈានទៅរកការចាប់ខ្លួនឃាតកបាន ។ រដ្ឋនឹងឲ្យរង្វាន់ ៥លានរៀល ។ កាលបើរដ្ឋប្រកូកប្រកាសបែបនេះហើយ ឃាតកនៅពុំសុខមួយកន្លែងទេ …
អានបន្ត »គូព្រេងមិនព្រាត់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គូព្រេងមិនព្រាត់ ៖ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។ អត្ថាធិប្បាយ គូព្រេងមិនព្រាត់ ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែសម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ៖ អ្វីដែលកំពុងត្រូវការសុទ្ធតែឆ្ងាញ់ និងល្អទាំងអស់ ។ អត្ថាធិប្បាយ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ឃ្លានឆ្ងាញ់ គម្លានបណ្ដាលមកពីខ្សោះជាតិអាហារក្នុងខ្លួន ។ កាលណាមនុស្សខ្វះជាតិអាហារក្នុងខ្លួន សរីរាង្គទាំងមូលទាមទាររសជាតិអាហារដើម្បីចិញ្ចឹមអត្តភាពរាងកាយក៏បង្កើតគម្លាននេះឡើង ។ កាលណាមនុស្សស្រេកឃ្លានអាហារហើយ ចំណីអ្វីដ៏ដោយបើបានលេបចូលទៅសុទ្ធតែមានរសជាតិឆ្ងាញ់ទាំងអស់ ។ ដូច្នេះបើគេឃ្លានខ្លាំង ឆ្ងាញ់ក៏កាន់តែខ្លាំងដែរ ។ សមដូចព្រះពុទ្ធដីកាត្រាស់ថា រោគអ្វីមិនស្មើនឹងរោគឃ្លាន ។ ស្រលាញ់ល្អ ស្រលាញ់នៅពេលនេះ លោកសំដៅយកការស្រលាញ់រវាងភេទ ។ កាលណាមនុស្សមានតណ្ហាដុតរោលកញ្ជ្រោលឡើងហើយ គេតែងតែមានអារម្មណ៍ត្រេកត្រអាលក្នុងផ្លូវលោកិយ ។ ពេលនេះគេមើលឃើញមនុស្សដែលមានភេទផ្ទុយចេះតែមានសម្ផស្សស្រស់ស្អាតសមសួនគួរឲ្យភិសវង់ទាំងអស់ ព្រោះភ្នែកគេស្រវាំងអស់ហើយ ។ គេមើលឃើញតែម្យ៉ាងគឺ ស្អាត ល្អ ។ បើឮគេសើច ឬច្រៀង គេស្ដាប់ពិរោះដូចតន្ត្រីទិព្វ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លោកលិច អំបែងអណ្តែក ៖ ភាពក្រឡាប់ចាក់ ខុសប្រក្រតី ។ អត្ថាធិប្បាយ ឃ្លោកលិច អំបែងអណ្តែក អត្ថានុរូប ឃ្លោក នៅពេលនេះលោកសំដៅយកផ្លែឃ្លោកទុំ ព្រោះផ្លែឃ្លោកទុំវាអណ្ដែតលើទឹកជានិច្ច ទោះបីគេចាប់ជ្រមុជវាក៏ដោយ ។ ឯ អំបែង តែងតែលិចជានិច្ច ព្រោះវាមានប្រហោងដែលគេចោះទម្លុះនៅក្អេងវា ។ បើគេដាក់ថ្នមលើទឹក វាអាចអណ្ដែតបានដែរតែមិនយូរទេ ។ កាលណាទឹករញ្ជួយតែបន្តិច វានឹងលិចភ្លាម ។ អត្ថប្បដិរូប ឃ្លោកដែលធ្លាប់តែអណ្ដែត បែរជាលិចទៅវិញ គឺលោកចង់និយាយប្រៀបទៅនឹងមនុស្សដែលមានចំណេះដឹង ឈ្លាសវៃក្នុងការងារ មានសមត្ថភាព មានសញ្ញាបត្រខ្ពស់ មានជំនាញ ។ល។ ប៉ុន្តែពេលមានបដិវត្តន៍ ឬនៅក្នុងបរិយាកាសពុករលួយ និងសម័យនិយមបក្សពួក មនុស្សប្រភេទឃ្លោកនេះ បើពុំមានបក្សពួកនឹងគេ ឬពុំមានលុយសូកគេនោះ ប្រាកដជាដាំដូងហើយ ។ គេស្ថិតនៅក្នុងភាពអន្ធការ គឺលិចស្រឹមតែម្ដង ។ ឯអំបែងដែលធ្លាប់តែលិច …
អានបន្ត »ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លាតកាយ ណាយចិត្ត ៖ គម្លាតធ្វើឲ្យចិត្តប្រែប្រួល ។ អត្ថាធិប្បាយ ឃ្លាតកាយ ណាយចិត្ត ព្រះពុទ្ធដីកាទ្រង់ត្រាស់ថា មនុស្សនៅជិតគ្នាយូរៗទៅអាចមានសម្ព័ន្ធភាព ។ ប៉ុន្តែបើឃ្លាតគ្នាយូរៗទៅ ក៏អាចរសាយចិត្តដែរ ។ មនុស្សនៅក្នុងគ្រួសារជាមួយគ្នារាល់ថ្ងៃ ឃើញមុខគ្នាព្រឹកល្ងាច តើមានអ្វីភ្លេចគ្នាកើត ។ ប៉ុន្តែបើគេនៅបែកគ្នា នៅឃ្លាតគ្នាយូរៗទៅ ខានឃើញមុខគ្នាយូរៗទៅ គេក៏ភ្លេចឃើញមុខគ្នា ។ ករណីនេះជាហេតុធ្វើឲ្យគេរសាយចិត្តបន្តិចម្ដងៗ ។ ទីបំផុតគេសឹងតែភ្លេចនឹកគិតដល់គ្នាសោះតែម្ដងដែរ ។ ឧទាហរណ៍ ៖ ស្ត្រីម្នាក់យំសោកបោកខ្លួន មានពេលខ្លះចង់ទៅធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៀតផងនៅពេលដែលដឹងថា ប្ដីបានពលីនៅក្នុងសមរភូមិទៅហើយ ។ ប៉ុន្តែពីរបីឆ្នាំក្រោយមក ដោយខានឃើញមុខប្ដីយូរៗទៅ គេក៏ភ្លេចមុខប្ដីបន្តិចម្ដងៗ ឯចិត្តក៏រសាយបន្តិចម្ដងពីការនឹកនាដែរ រួចក៏តែងខ្លួនយកប្ដីមួយទៀតដោយសុវត្ថិភាពទៅហោង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញដំរីជុះ កុំជុះតាមដំរី ៖ ខ្លួនក្រ កុំត្រដរធ្វើត្រាប់តាមអ្នកមាន ។ អត្ថាធិប្បាយ ឃើញដំរីជុះ កុំជុះតាមដំរី អត្ថានុរូប សត្វដំរីមានមាឌធំ ដូចនេះលាមកវាក៏ធំដែរ ។ ឯឆ្កែមានមាឌតូច លាមកក៏តូចតាមមាឌវាដែរ បើចង់ឲ្យលាមកធំដូចដំរីទៅមិនបានទេ ។ អត្ថប្បដិរូប សត្វដំរីនៅពេលនេះ លោកប្រៀបប្រដូចទៅនឹងអ្នកមានធនធានច្រើន មានប្រាក់កាសច្រើន ។ ធម្មតា អ្នកមានប្រាក់ច្រើន ពេលចាយក៏ច្រើនដែរ គឺចាយធំ ។ ព្រោះគេអាងមានលុយច្រើន មិនព្រួយកង្វល់នឹងខ្វះខាត ។ ចំណែកអ្នកដែលខ្វះខាត បានព្រឹកខ្វះល្ងាច បើឃើញអ្នកមានចាយលុយបែបធូរៗ កុំយកតម្រាប់តាមគេ ចាយលុយបែបធូរៗដូចគេ ។ នេះហើយដែលលោកថា ឃើញដំរីជុះ កុំជុះតាមដំរី ។ ម្យ៉ាងទៀត មានកូនខ្លះមានមិត្តភក្តិសុទ្ធតែជាកូនអ្នកមាន ឃើញគេចាយលុយពេញដៃ ក៏មកជំរិតឪពុកម្ដាយយកលុយទៅចាយពេញដៃដូចគេ ។ ប៉ុន្តែមិនយូរប៉ុន្មានដែរ បើគេមិនរត់ចោលសាលាក៏រត់ចោលផ្ទះដែរ …
អានបន្ត »ឃើញថាមិនត្រូវ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញថាមិនត្រូវ ៖ ដឹងច្បាស់តែរកភស្តុតាងមិនបាន ។ អត្ថាធិប្បាយ ឃើញថាមិនត្រូវ នៅក្នុងករណីណាមួយដែលគេដឹង គេឮគ្រប់គ្នាហើយ តែរកវត្ថុតាង ឬភស្តុតាងមិនបាន ។ ការដែលចាប់ភស្តុតាងមិនបានយ៉ាងនេះ គេមិនហ៊ាននិយាយ ហ៊ានថាបានទេ ។ ព្រោះការដែលគេហ៊ាននិយាយក្នុងលំហអាកាស គេអាចចាត់ទុកថា ជាបទបរិហាកេរ្តិ៍គេបាន ។ ហេតុដូច្នេះហើយ ដែលលោកថា ពិតប្រាកដណាស់ ឃើញហើយ តែថាមិនត្រូវ និយាយមិនកើត ។ ក៏ព្រោះតែគេមិនអាចរកអ្វីមកជាសំអាង យកមកបង្ហាញឲ្យឃើញថា នេះគឺជាភស្តុតាងជាក់ស្ដែង ។ ឧទាហរណ៍ ៖ មន្ត្រីពុករលួយម្នាក់ បានកឹបកេងប្រវ័ញ្ចប្រាក់រដ្ឋរាប់លានដែលមហាជនដឹងឮសឹងតែគ្រប់គ្នា ។ ប៉ុន្តែគ្មាននរណាម្នាក់អាចរកឯកសារណាមួយមកបង្ហាញគេបាន ។ ព្រោះជនកំហូចនេះមានបច្ចេកទេស និងមធ្យោបាយកម្រិតខ្ពស់ណាស់ ។ ជួនកាល ជនពុករលួយនេះជាកូនអ្នកធំដែលមានអំណាចខ្លាំង ។ ទោះជាឃើញភស្តុតាងហើយ ក៏មិនហ៊ានថាដែរ ព្រោះបារម្ភខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ។ …
អានបន្ត »ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃាត់មិនបាន ច្រានមិនទៅ ៖ វ័យ និងជរា មិនទទួលការអង្វរក និងបញ្ជាទេ ។ អត្ថាធិប្បាយ ឃាត់មិនបាន ច្រានមិនទៅ វយៈ ឬ វ័យ = ការអស់ទៅ… ការសូន្យទៅ… ឃាត់មិនបាន មនុស្សប្រុសស្រីគ្រប់ៗគ្នា ចាប់តាំងពីថ្ងៃកើតមក តែងទទួលនូវភាពចាស់បន្តិចម្ដងៗគ្រប់វិនាទីទាំងអស់ ។ ការដែលមនុស្សនិយាយថា ចម្រើនវ័យវឌ្ឍនាការ គឺចម្រើនការចាស់ ឬកាន់តែចាស់ទៅៗ ។ ការចាស់នេះទោះបីបុគ្គលណាដែលមានមហិទ្ធិឫទ្ធសម្បើមក្រៃលែងយ៉ាងណាក៏ដោយ ក៏មិនអាចមកឃាត់ឃាំងរារាំងមិនឲ្យចាស់បានទេ ។ វាគឺជាច្បាប់ធម្មជាតិគ្របសង្កត់មកលើសត្វលោក សត្វតិរច្ឆាន រុក្ខជាតិនានា ។ ម្យ៉ាងទៀត ពាក្យថា លោកៈ ឬ លោក នេះក៏មានន័យថា កើតឡើងហើយវិនាសទៅវិញដែរ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា គ្មានអ្នកណាមកឃាត់វ័យ គឺការអស់ទៅ សូន្យទៅនេះបានទេ បើទុកណាជាគេសូកប៉ាន់ជារបស់មានតម្លៃយ៉ាងណា …
អានបន្ត »