និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្អែកមួយជាក្អែកដប់ ៖ មាត់មនុស្សនិយាយតៗគ្នាក្លាយពីមួយជាដប់ ។ អត្ថាធិប្បាយ ក្អែកមួយជាក្អែកដប់ ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិច ។ បន្តគ្នាតែដប់ដងធ្វើឲ្យបាត់ភាពដើមអស់រលីង ។ រឿងនេះ លោកបានលើកឧទាហរណ៍ដូចតទៅ ៖ បុរសម្នាក់ទើបនឹងការប្រពន្ធរួចថ្មីៗ ។ ព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស ។ បុរសនោះក៏កាយដីកប់ទុក ។ ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា នាងអើយព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ។ ចូរនាងកុំនិយាយប្រាប់អ្នកណាឲ្យសោះ ។ ប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ ។ មិត្តនោះនិយាយបន្តថា ចេញក្អែកបី ។ ការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។ រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ …
អានបន្ត »ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តិចសង្អារបញ្ជល់គ្នា ៖ ការញុះញង់បំបែកបំបាក់សាមគ្គី ។ អត្ថាធិប្បាយ ក្តិចសង្អារបញ្ជល់គ្នា អត្ថានុរូប សត្វសង្អារ បើនៅក្នុងក្រុមជាមួយគ្នា វាមិនខាំគ្នាទេ ទោះជាគេចាប់ដាក់ឲ្យខាំគ្នាក៏ដោយ ។ ប៉ុន្តែបើគេចាប់វាក្នុងក្រុមជាមួយគ្នាមកក្ដិចគូទ រួចដាក់ឲ្យខាំគ្នា វានឹងខាំគ្នាវក់វី លែស្គាល់ងាប់រស់ ព្រោះវាបាត់បង់លក្ខណៈធម្មជាតិ ។ អត្ថប្បដិរូប មនុស្សធ្លាប់រស់ក្នុងសង្គម ឬក្នុងអង្គភាពជាមួយគ្នា ធ្លាប់ស្រលាញ់រាប់អានគ្នាដូចបងប្អូន ។ ប៉ុន្តែបើមានមនុស្សខូចមកញុះញង់ ដោយម្ដងទៅចាក់ពន្យុះខាងនេះ ម្ដងខាងនោះ ។ មិនយូរប៉ុន្មាន ភាគីទាំងពីរ ក៏ក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាមគ្នា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រពើវង្វេងបឹង ៖ មនុស្សអកត្តញ្ញូបំភ្លេចគុណគេ ។ អត្ថាធិប្បាយ ក្រពើវង្វេងបឹង ក្រពើ ក្នុងពេលនេះ លោកតំណាងឲ្យសភាវៈអាក្រក់ គឺមនុស្សអកត្តញ្ញូ ។ បឹង ក្នុងពេលនេះ លោកប្រៀបដូចជាទីជម្រក ឬមាតាបិតា អាណាព្យាបាល ។ មនុស្សអកត្តញ្ញូ រមែងបំភ្លេចនូវឧបការគុណ អ្នកដែលធ្លាប់ចិញ្ចឹមស្ងួនគ្រង ឬអ្នកធ្លាប់ឧបត្ថម្ភខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នកខ្លះកាលនៅក្រីក្រ ឬនៅរៀន តែមកជ្រកកោនដោយវត្តអារាម ឬជ្រកកោនក្រោមការឧបត្ថម្ភពីសំណាក់សប្បុរសជនណាម្នាក់ ។ លុះដល់រៀនចប់ មានមុខងារជាមន្ត្រី ឬបានប្រកបអាជីពយ៉ាងសមរម្យហើយ ស្រាប់តែភ្លេចវត្តអារាមដែលជាជម្រកធ្លាប់ផ្ដល់នូវភាពសុខសាន្ត ភ្លេចអ្នកមានគុណដែលធ្លាប់ជួយទំនុកបម្រុង ហើយបែរទៅស្ម័គ្រស្មាគមនឹងអ្នកថ្មី ។ អាក្រក់ជាងនេះទៅទៀត អ្នកខ្លះបែរមកប្រទូស្តនឹងជម្រកចាស់ ឬអ្នកឧបត្ថម្ភចាស់ទៀតផង ។ ឧទាហរណ៍ៈ ក្មេងវត្តខ្លះ ពេលឈប់រៀនក៏ទៅធ្វើបដិវត្ត រួចបែរមកបំផ្លាញវត្ត រុះកុដិ វិហារចោល …
អានបន្ត »កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាំបិតចិតដងឯង ៖ រងគ្រោះព្រោះចំណេះខ្លួនឯង ។ អត្ថាធិប្បាយ កាំបិតចិតដងឯង ចំណេះដែលចេញទៅហើយ ស្រាប់តែត្រលប់បែរមកឲ្យទុក្ខទោសដល់ម្ចាស់ដើមវិញ ។ ឧទារហណ៍ ៖ គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះចេះសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម ។ លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅសិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំហឹងទល់កំហល់ ៖ យកកំហឹងទៅទល់នឹងការក្រេវក្រោធ ។ អត្ថាធិប្បាយ កំហឹងទល់កំហល់ ភាគីមួយកំពុងខឹងក្រេវក្រោធ ច្រឡោតតោងតូងទៅលើភាគីមួយទៀត ។ ភាគីទីពីរនេះ កាលបើដឹងថា គេកំពុងខឹងនឹងខ្លួនហើយក៏មិនបានរំងាប់ចិត្ត ឬខន្តីអត់ធន់ទេ គេបែរជាមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ។ ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដូចនេះ វិស័យដូចសាំងមកជះលើភ្លើងឆេះព្រៃ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស៊ីស្មៅក្នុងអូរ ៖ អ្នកកណ្ដាលស៊ីរះទាំងសងខាង ។ អត្ថាធិប្បាយ ក្របីស៊ីស្មៅក្នុងអូរ អត្ថានុរូប ធម្មតាអូរ ឬ ប្រឡាយ ពេលរដូវប្រាំង ទឹករីងអស់ បើនៅក៏រាក់ដែរ ឬក៏នៅដក់ដោយអន្លើៗ ។ ឯស្មៅក៏ដុះលាស់ខៀវខ្ចីតាមច្រាំងអូរទាំងសងខាង ។ សត្វក្របី តែងចុះទៅក្នុងអូរស៊ីស្មៅតាមច្រាំងខាងឆ្វេងផង ខាងស្ដាំផង គឺវាស៊ីរះទាំងសងខាង រួចផឹកទឹក ឬដេកត្រាំទឹកក្នុងបាតអូរនោះទៅ ។ អត្ថប្បដិរូប ន័យខាងលើនេះ លោកធ្វើការប្រៀបធៀបទៅនឹងមនុស្សដែលតាំងខ្លួនជាអ្នកកណ្ដាល ហើយស៊ីរះទាំងសងខាង ។ ដូចជា មេអណ្ដើក អ្នកកាត់សេចក្ដី អ្នករត់ការទិញលក់ ។ល។ អ្នកកណ្ដាលនេះ គេទាញយកផលប្រយោជន៍ទាំងសងខាង គឺស៊ីពីអ្នកដើមបណ្ដឹងផង ពីអ្នកចុងបណ្ដឹងផង ស៊ីពីខាងអ្នកទិញផង ពីខាងអ្នកលក់ផង ។ល។ ការស៊ីរះទាំងសងខាងដូចនេះ លោកហៅថា ដូចក្របីស៊ីស្មៅក្នុងអូរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កោរសក់កុហកព្រះ – …
អានបន្ត »កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោរសក់កុហកព្រះ ៖ ជ្រកក្រោមទង់សាសនាដើម្បីរកស៊ី ។ អត្ថាធិប្បាយ កោរសក់កុហកព្រះ នៅក្នុងសាសនាព្រះពុទ្ធជាម្ចាស់ តែងមានជនខិលខូចមួយចំនួនតូចចូលទោជ្រកក្រោមទង់សាសនាដើម្បីរកស៊ីចិញ្ចឹមជីវិត និងគ្រួសារ ។ ដូចជា អ្នកខ្លះកោរសក់ ស្លៀកសពាក់ស តាំងខ្លួនជាអ្នកកាន់សីលប្រាំ ចាំសីលប្រាំបី ។ ពេលទៅណាម្ដងៗ គេស្ពាយថង់យាមមួយដាក់បរិក្ខាផ្សេងៗ មានទៀន ធូបជាដើម មើលទៅគួរឲ្យគេជឿថា ជាសំណព្វរបស់ព្រះ ។ គេឃើញជនមួយចំនួនទៀត ធ្វើសកម្មភាពជាលោកអាចារ្យ ឬតាជី យាយជី ដើរកាន់ក្រដាសកម្មវិធីបុណ្យតាមតែប្រទះវត្តណាក៏បាន ។ ជននេះតែងយកលេសថា អង្គាសបច្ច័យយកទៅកសាងព្រះវិហារវត្តនេះវត្តនោះ ។ ជួនកាលគេកាន់ក្រដាសកម្មវិធីហួសកាលបរិច្ឆេទទៀតផង ។ ជនខ្លះទៀត គឺជាលោកអាចារ្យមែនទែនតែម្ដង ។ ប៉ុន្តែមានមួយចំនួនតូច ឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរ ។ មានស្រមណ៍កំណោរមួយចំនួនទៀត កោរសក់បួសក្នុងសាសនាទៅហើយ តែឆ្លៀតរកស៊ីក្រោមទង់សាសនាដែរ ។ ដូចជា ធ្វើគ្រូស្រោចទឹក ធ្វើខ្សែចង្កេះ …
អានបន្ត »ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ ៖ ការអាងតាមវ័យរបស់ខ្លួន ។ អត្ថាធិប្បាយ ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ មនុស្សម្នាក់ៗមិនថាក្មេង ឬចាស់ទេ សុទ្ធតែមានការអាងរៀងៗខ្លួន ដើម្បីការពារផលប្រយោជន៍ ឬការពារខ្លួន ។ ក្មេងអាងយំ កាលណាក្មេងចង់បានអ្វីតាមបំណង វាបានជ្រើសយកការយំជាអាវុធសំខាន់របស់វា ។ ហេតុដូច្នេះហើយបានជាគេឃើញក្មេងៗយំច្រើនជាងគេ ទោះនៅទីណាក៏ដោយ ។ ការយំរបស់វាជាអាវុធស័ក្តិសិទ្ធិសំខាន់ណាស់ ព្រោះអាចឲ្យវាបានសម្រេចនូវគោលបំណងបានជាស្ថាបពរ ។ ដូចជា បើចង់ញ៉ាំអ្វី ឬចង់បានល្បែងលេង វាតែងយំលំអុកឲ្យម៉ែឪទិញឲ្យ ។ បើម៉ែឪមិនទិញឲ្យទេ វាប្រើការយំខ្លាំងៗភ្លាម ។ ដូចនេះ ទោះបីម៉ែឪមិនចង់ទិញឲ្យក៏ដោយ ក៏ត្រូវតែទិញឲ្យដែរ ។ ជួនកាល ម៉ែឪមិនជាប់លុយមកក៏ដោយ ក៏សុខចិត្តខ្ចីលុយគេទិញតម្រូវតាមបំណងកូនសិនដែរ ។ ធំអាងកាប់ មនុស្សធំយំលែងសម ហើយក៏គ្មានឥទ្ធិពលទៅលើអ្នកណាដែរ ។ តែគេមានកម្លាំងពេញខ្លួន …
អានបន្ត »កូនខូចព្រោះមេបា – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនខូចព្រោះមេបា ៖ កង្វះខាតការអប់រំកូន ។ អត្ថាធិប្បាយ កូនខូចព្រោះមេបា បុរាណាចារ្យតែងបន្ទោសថា កូនខូចព្រោះតែឪពុកម្ដាយខ្វះការអប់រំទូន្មានប្រៀនប្រដៅ ។ ម្យ៉ាងទៀត ព្រះពុទ្ធដីការក៏មានចែងថា មាតាបិតាជាបុព្វាចារ្យ គឺជាគ្រូដើម ឬជាគ្រូទី១របស់កូនប្រុស្រី ។ ដូច្នេះ បើគ្រូដើមចេះអប់រំកូនឲ្យដើរត្រូវតាមគន្លងធម៌ កូនៗច្បាស់ជាក្លាយទៅជា «អតិជាតបុត្ត» គឺកូនល្អលើសជាងការអប់រំទៅទៀត ។ ព្រោះកូនៗកាលនៅតូច និស្ស័យវាប្រៀបដូចក្រដាស «ស» មួយសន្លឹក ។ បើគេផាត់ពណ៌អ្វីលើក្រដាសសនេះ វានឹងដិតច្បាស់ល្អជាមិនខាន ។ តាមន័យនេះ បើឪពុកម្ដាយខ្លះ មានការចេះដឹងខ្លួនឯងតិចមែន តែចេះអប់រំកូនឲ្យល្អតាំងពីនៅក្មេង លុះដល់កូនធំឡើង ទោះបីសង្គមដឹកនាំឲ្យខិលខូចខ្លះ ក៏គង់នៅល្អមួយកម្រិតដែរ ។ ជាពិសេស ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេក ទំយើកូនខ្លាំងពេក បណ្ដែតបណ្ដោយកូនខ្លាំងពេក លុះដល់កូនធំឡើង ច្បាស់ជាប្រាសចាកសីលធម៌ ប្រព្រឹត្តតែអំពើពាលា មានចោរកម្ម ជាដើមមិនខាន ។ …
អានបន្ត »ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ ៖ ដល់ពេលទើបធ្វើ គ្មានប្រយោជន៍អ្វីឡើយ ។ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ មានដំណើរទើបរៀបសម្ពាយ ទាំងបីរលាយអសារបង់ អត្ថាធិប្បាយ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ សុភាសិតនេះ លោកពោលប្រាប់ត្រង់ៗតែម្ដង គឺកិច្ចការ កាលណាដល់ពេលត្រូវការ ទើបរៀបចំធ្វើកិច្ចការនោះ រមែងពុំបានសម្រេចផលសមស្របទេ ។ ក្របីបាត់ទើបធ្វើរបង ពេលក្របីនៅមាន មិនគិតធ្វើរបងទេ ដល់ពេលក្របីបាត់អស់ ទើបធ្វើរបងការពារ តើការពារអ្វី តើមានប្រយោជន៍អ្វីទៀត ។ ពេលប្រឡងទើបស្វាធ្យាយ ដល់ពេលប្រលងទៅហើយ ទើបខំរៀន ខំទន្ទេញ ខំសូត្រ ។ បើទុកជាខំយ៉ាងណា ក៏មិនទាន់ពេលវេលាដែរ ។ តើខំមានប្រយោជន៍អ្វី បើរៀបចំខ្លួនចូលប្រលងទៅហើយ ។ មានដំណើរទើបរៀបសម្ពាយ ដល់ពេលចេញដំណើរទៅហើយ ទើបងាយមករៀបចំឥវ៉ាន់វេចជាសម្ពាយ ចាប់យកនេះខ្លះ នោះខ្លះ ។ ដោយប្រញាប់ពេក …
អានបន្ត »