ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ គឺជា ម្ហូបខ្មែរ ទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូប ឆ្នាំងភ្លើង មួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ ទឹកស៊ីអ៊ីវ១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាមួយស្លាបព្រា ខ្ទឹមបារាំងហាន់រួចមួយផ្លែ ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា ទឹកដូងខ្ចីចំនួនពីរកែវឬទឹកដូងកំប៉ុងមួយកំប៉ុង ទឹកចំនួនបួនកែវ តៅហ៊ូហិលចំនួនមួយកែវតូចឬតៅហ៊ូក្រហមចំនួនមួយកែវតូច ទឹកត្រីមួយស្លាបព្រា អំបិលកន្លះស្លាបព្រា ត្រកួនចំនួនពីរខាំ បេះស្លឹកចេញឲ្យអស់រួចកាត់ជាកង់ៗប្រវែងមួយចំអាម លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតទឹកអស់ របៀបធ្វើ ប្រឡាក់ជាមួយខ្ទឹមស ទឹកស៊ីអ៊ីវ ម្សៅប៉ាប្រីកា (ម្សៅមានពណ៍ទឹកក្រូចធ្វើពីម្ទេសកិន) និងម្រេចរួចទុកមួយសន្ទុះ កំដៅឆ្នាំងឲ្យក្តៅ ពេលឆ្នាំងក្តៅហើយ ដាក់ខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ និងសាច់ទា រួចឆារហូតដល់សាច់ទាប្រែពណ៍ទៅជាពណ៍ត្នោតបន្ទាប់មកចាក់ខ្ទិះដូងចូលរួចថែមទឹកកូរឲ្យស៊ប់ ដាក់ម្សៅស៊ុបនិងតៅហ៊ូ ទឹកត្រី អំបិលនិងម្រេច រំងាស់ដោយប្រើភ្លើងតិចៗរហូតដល់ត្រាវនិងសាច់ទាផុយ របៀបរៀបចំពិសារ រៀបចំឆ្នាំងភ្លើងដាក់ចំកណ្តាលតុុរួចយកសាច់ទានិងទឹកស៊ុបតៅហ៊ូដាក់ពីលើឆ្នាំង។ គេចូលចិត្តយកត្រកួនទៅជ្រលក់នៅក្នុងភ្លើងក្តៅៗរហូតដល់ត្រកួនទន់ល្មមរួចយកមកបរិភោគ។ ជាទូទៅម្ហូបនេះគេពិសារជាមួយបាយ …
អានបន្ត »ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង – ម្ហូបខ្មែរ
ប្រជាជនខ្មែរចូលចិត្តអាហារបែប ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ណាស់។ ក្នុងប្រទេសកម្ពុជា អាហារខ្មែរ បែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុង ពិធីមង្គលការ ជាដើម។ ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ ផ្កាចេកស្ងួតចំនួនកន្លះខាំ ផ្សិតខ្មៅចិនចំនួនកន្លះខាំ ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់ ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា ខ្សែសម្រាប់ចងត្រី ប្រេងឆា២ស្លាបព្រាបាយ ខ្ទឹមបារាំងចំនួន១ចំហៀង ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម ស៊ុមមាន់មួយកំប៉ុង ស្ករស១ស្លាបព្រា ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ របៀបធ្វើ សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។ …
អានបន្ត »ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ
ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ គឺជាម្ហូមធ្វើអំពី អន្ទង់ ជាមួយតៅហ៊ូគឺជា ម្ហូបខ្មែរ ដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។ នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ អន្ទង់២ក្បាលឬអន្ទង់កំប៉ុង១កំប៉ុង ប្រេងឆា៣ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៣ខ្លែប ខ្ទឹមបារាំង១ រួចហាន់ឲ្យស្តើងៗ ត្រាវកាត់ជាដុំជ្រុងតូចៗចំនួន២ចានតូច គ្រឿងម្សៅស៊ុបមាន់ចំនួន២កំប៉ុង ទឹកមួយកែវ តៅហ៊ូចំនួន៥ដុំ ស្ករចំនួនកន្លះស្លាបព្រា ទឹកត្រី១ស្លាបព្រា ដាក់ម្រេចម៉ត់បន្តិច ស្លឺកខ្ទឹមចំនួន២គល់រួចហាន់តូចៗ ត្រកួន១គីឡូ លាងឲ្យស្អាត របៀបធ្វើ សម្អាតអន្ទង់ឱ្យស្អាតអស់ជាតិរំអិលនិងកាត់ជាកំណាត់ៗប្រវែងមួយថ្នាំងដៃ កំដៅខ្ទះឱ្យក្តៅ ពេលខ្ទះក្តៅល្មមដាក់ប្រេងឆាពីរស្លាបព្រារួចដាក់អន្ទង់ចូល ត្រលប់អន្ទង់ចុះឡើងរហូតដល់អន្ទង់ឆ្អិតល្អ បន្ទាប់មកលើកខ្ទះចេញដាក់ឱ្យត្រជាក់ ដាក់កំដៅខ្ទះម្តងទៀតឱ្យក្តៅដើម្បីចំអិនត្រាវ ពេលខ្ទះក្តៅល្មមដាក់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ កូរឱ្យស៊ប់ល្អនិងឆ្អិតល្មម រួចលើកចេញដាក់ម្ខាង ចាក់ទឹកនិងគ្រឿងស៊ុបមាន់(ម្សៅស៊ុបដែលមានរស់ជាតិសាច់មាន់) ចូលទៅក្នុងឆ្នាំង …
អានបន្ត »ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ
ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី គឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបខ្មែរ ដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជា មុខម្ហូប មួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ ប្រេងឆាចំនួន២ស្លាបព្រា សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ ទឹក២កែវ ខ្ទឹមសចំនួន៤ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង ម្ទេសចំនួន២ ខ្ទឹមបារាំងចំនួនមួយចំហៀង ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេសចំនួន១ស្លាបព្រា ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ បង្គាបកសំបករួចចំនួនកន្លះខាំ របៀបធ្វើ ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង កំដៅឆ្នាំងស៊ុបរាងធំបន្តិច នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស និង ខ្ទឹមបារាំងចូល ថែមរសជាតិដោយដាក់ស្ករ ទឹកត្រីនិងម្រេច ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ …
អានបន្ត »ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ
ឆ្នាំងភ្លើងគ្រឿងសមុទ្រ ពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ ឆ្អឹងកមាន់ចំនួន 0.50 kg ឆ្អឹងកជ្រូក 0.50 kg សាច់ភ្លៅជ្រូក 0.5០ kg មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50 kg ខ្ទឹមបារាំងចំនួន 1 ផ្លែ ខ្ទឹមសចំនួន ៤ ខ្លែប ទឹកចំនួន ៨ កែវ ទឹកត្រីចំនួន ២ស្លាបព្រា ស្ករចំនួន ១ ស្លាបព្រា អំបិលចំនួន ១ ស្លាបព្រា ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច ទឹក ៦ កែរ ប្រហិតត្រីចំនួន ១ កញ្ចប់ ថ្លើមជ្រូក …
អានបន្ត »