នំគួងសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ បែបសំរន់របស់ខ្មែរមួយប្រភេទដែលប្រជាជនភាគច្រើនធ្វើដើម្បីបរិភោគកំសាន្តក្នុងកម្មវិធីសំខាន់អ្វីមួយ វាមានប្រភពពី ប្រទេសវៀតណាម ។
គ្រឿងផ្សំអាហារខ្មែរ ៖ នំគួងសាច់ជ្រូកចិញ្ចាំ
- សាច់ជ្រូកចិញ្ចាំចំនួន 0.5 kg
- ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
- ខ្ទឹមបារាំងចិញ្ចាំចំនួន១កូនចាន
- ស្ករចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ការ៉ុតចិតជាសសៃរៗចំនួន១កូនចាន
- ស្ពៃក្តោបចិតជាសសៃរៗចំនួន១កូនចាន
- ទឹកត្រីចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ខំសំបកដើម្បីខ្ចប់ធ្វើជាកួងចំនួន២៥ សន្លឹក
- ស៊ុតយកតែពណ៌សចំនួន១
- ប្រេងឆាដើម្បីបំពងកួងចំនួន៦កែវ
របៀបធ្វើ
- នៅក្នុងចានធំ លាយសាច់ជ្រូកចិញ្ចាំជាមួយខ្ទឹមស ខ្ទឹមបារាំង ស្ករនិងទឹកត្រីបន្ទាប់មកដាក់ការ៉ុតដែលចិតជារាងសសៃរតូចៗ ស្ពៃក្តោប ទឹកស៊ីអីវ អំបិលនិងម្រេចហើយច្របល់ចូលគ្នាឱ្យស៊ប់
- យកបន្ទះនំសម្រាប់រុំធ្វើជាកួងដាក់មួយសន្លឹកៗឱ្យស្រេច
- ដាក់បន្ទះនំលើជ្រុញឬចានហើយយកស្លាបព្រាដួងសាច់ដាក់ចំនួន១/៣
- បន្ទាប់មកខ្ចប់សាច់ដែលបានដាក់លើបន្ទះនំហើយរុំវាធ្វើជាកួង បន្តធ្វើរហូតដល់អស់សាច់
- កំដៅខ្លាញ់ចំនួន៦កែវនៅក្នុងខ្ទះដោយប្រើភ្លើងក្តៅល្មម
- នៅពេលខ្លាញ់ក្តៅហើយបន្ថយភ្លើងបន្តិចបន្ទាប់មកដាក់កួងចូលរួចបំពងរហូតដល់វារាងស្រួយ
- លើកួងបំពងចេញពីខ្ទះដាក់លើប្រដាក់ច្រោះខ្លាញ់ចេញជាការស្រេច
កត់សម្គាល់
ជាទូទៅកួងគឺអាហារមួយប្រភេទដែលគេនិយមបរិភោគលេងកំសាន្ត ហើយនំកួងតែងតែធ្វើជាអាហារសំរន់នៅក្នុងកម្មវិធីការ ឬកម្មវិធីជួបជុំគ្រួសារ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ