Wednesday , March 27 2024

នឹកគុណ និង តបគុណ – កំណាព្យខ្មែរ

នឹកគុណ និង តបគុណ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

នឹកគុណ និង តបគុណ – កំណាព្យខ្មែរ

នឹកគុណ និង តបគុណ – កំណាព្យខ្មែរ

ផ្គរលាន់ដើមឆ្នាំរំឭកបណ្តាំឪពុកអ្នកម្តាយ
រដូវភ្ជួររាស់កាប់គាស់ខ្វល់ខ្វាយបាត់លោកសែនស្តាយ
រូបលោកទាំងពីរ ។
ស្រមៃឃើញពុកត្រៀមនង្គ័លទុកភ្ជួររាស់ថ្នាលទី
ស្រមៃឃើញម៉ែស្និទ្ធស្នេហ៍មូលមីរអ្នកប្រឹងសម្ភី
ចិញ្ចឹមកូនចៅ ។
ពាក្យផ្អែមពីរោះទៀងទាត់ឥតលោះទៀបភ្លឺដាស់ហៅ
មុននឹងទៅស្រែពុកម៉ែប្រដៅក្រែងកូននៅខ្លៅ
លះខ្ជិលដំអក់ ។
ពពកអួអាប់ក្អាត់ស្រែកសៀងសព្ទវាយោបោកបក់
សន្ទូងរេរាំលំនាំខ្យល់ឆក់ភ្លៀងបង្អុរស្រក់
នឹកអនុសាសន៍ ។
រលឹមនឹកស្រែមួយរោចក្នុងខែកូនម៉ែចាំច្បាស់
ខែភទ្របទប្រាកដពេលណាស់ខ្មែរទាំងក្មេងចាស់
ផ្តើមបុណ្យកាន់បិណ្ឌ ។
បុណ្យឧទ្ទិសផលលំដាប់រោចដល់ទាំងខ្មែរទាំងចិន
តបគុណរាល់ឆ្នាំដប់ប្រាំភ្ជុំបិណ្ឌឧទ្ទិសបុណ្យសិន
សូមញាតិសុខសាន្ត ។
ទំនៀមទម្លាប់គោរពតាមជាប់ប្រពៃលំអាន
កេរ្តិ៍គាប់ពុកម៉ែកូនថែគង់ថ្កានសូមពុកម៉ែក្សាន្ត
ឋានសុខនិព្វាន ។

កំណាព្យពេញនិយមបន្ទាប់ ៖ ព្រះគុណថ្លៃ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *