Thursday , March 28 2024

និស្ស័យស្នេហា – កំណាព្យខ្មែរ

និស្ស័យស្នេហា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

និស្ស័យស្នេហា - កំណាព្យខ្មែរ

និស្ស័យស្នេហា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

មាននិស្ស័យក្រៃស្រឡាញ់ក្នាញ់អាណិត
គាប់ដួងចិត្តដ្បិតឥតខ្ចោះអស់គូប្រៀប
គន់មិនណាយកាយបវរល្អសុភាព
យល់ជោគលាភប្រៀបខ្ពស់ថ្កានឋានលោកីយ៍ ។
អស់និស្ស័យក្រៃអាក្រក់ល្អក់ចិន្ដា
ស្នេហ៍ប្រេះឆាផ្សាដួងចិត្តដ្បិតអប្រីយ៍
អស់ស្រឡាញ់ក្នាញ់ចុកចាប់យ៉ាប់ឥតបី
ប្រពន្ធប្តីខ្លីគិតគូរយូរឆាប់ព្រាត់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *