Wednesday , April 24 2024

ទឹកប្រហុក – ម្ហូបខ្មែរ

ទឹកប្រហុក គឺ ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ​ អាហារខ្មែរ ​ភាគច្រើនប្រើ ​ទឹកប្រហុក ​ដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់​ជ្រលក់​ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។​ ជាទូទៅទឹកប្រហុក​គឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។

ទឹកប្រហុក​ – ម្ហូបខ្មែរ

ចំណាំ៖ ប្រហុក​ជា​ម្ហូប​អាហារ​ពិសេសមួយ​ប្រភេទដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​មកហើយវា​បាន​ក្លាយ​ទៅ​ជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផងដែរ។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរ​គ្រប់ៗ​ផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។

គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកប្រហុក​

  1. ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ
  2. ប្រេងឆា ១សា្លបព្រាបាយ
  3.  ទឹកមួយកែវចំនួន ១២០មល
  4.  ក្រូចឆ្មារ ២ផ្លែ
  5.  ស្កស ៥ ស្លាបព្រាកាហ្វ
  6.  រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
  7.  ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
  8.  គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានចង្កិះ
  9.  សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
  10.  ម្ទេសហាន់ដាក់តាមការចូលចិត្ត

អន្លក់ប្រហុក

  1. ស្ពៅក្តោប
  2. ត្រសក់
  3. សណ្តែកកួរ
  4. ពោតបារាំង
  5. ការ៉ុត
  6. ចេកខ្ចី
  7. ត្រយ៉ូងចេក
  8. ស្ពៃចិន
  9. សាច់ជ្រូកបីជាន់
  10. បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. ចិញ្ច្រាំប្រហុកអោយម៉ត់ល្អ
  2. កំដៅកូនឆ្នាំងឱ្យដៅ
  3. ពេលឆ្នាំងក្តៅល្មម ដាក់ប្រេងឆានិងស្កស រំដេង ខ្ទឹមស ចូលកូររហូតក្លាយជាល្បាយសព្វសាច់
  4. ចាក់ទឹកចូលប្រហែល ១២០ម.ល បន្ទាប់មកដាក់ប្រហុករួចចាប់ផ្តើមកូររហូតដល់ទឹកប្រហុកពុះបន្ទាប់មកលើកចេញពីចង្រ្កានដាក់ឱ្យត្រជាក់​(បើចូលចិត្តខាប់អាចបន្ថយទឹកក៏បាន)
  5. ថែមគល់ស្លឹកគ្រៃហាន់
  6. ដាក់ម្ទេសហាន់រួច
  7. ច្របាច់ក្រូចឆ្មាររួចកូរឱ្យស៊ប់
  8. រោយសណ្តែកដីលឺងពីលើជាការស្រេច

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយប្រហុកដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់ ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។

អ្នកខ្លះទៀតចូលចិត្តពិសារជាមួយសាច់ជ្រូកបីជាន់ សាច់គោអាំង ពោះគោ និងបន្លែស្រស់ផ្សេងៗទៀតជ្រលក់ផ្ទាល់ជាមួយទឹកប្រហុកតែម្តង។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *