Friday , April 26 2024

ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង ៖ កិច្ច​ការពារ​ខ្លួន និង​ការពារ​លំនឹង​ខ្លួន ។

ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង

អត្ថានុរូប

ធម្មតា ស្រី​ក្រមុំ​ខ្មែរ ជា​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ប្រពៃណី​និយម គឺ​មិន​និយាយ​លេង​ឡេះឡោះ មិន​លេង​សើច​ខុស​បែប​បទ​ប្រាស​ចាក​ប្រពៃណី និង​ទំនៀម​ទម្លាប់​ពី​ដូនតា​មក ។ ម្ល៉ោះ​ហើយ បើ​មាន​កំលោះ​ណា​មក​លលេង ញ៉េះញ៉ោះ​លែបខាយ សើច​លេង​នាយ​អាយ នាង​តែង​តែ​មាន​ពាក្យ​ពុំ​ពីរោះ​ខ្លះ ដើម្បី​ការពារ​កិត្តិយស​ខ្លួន​ជា​ស្រី​ក្រមុំ ។ ជា​ការ​ពិត​ណាស់​ហើយ អ្នក​ដែល​ត្រូវ​ការពារ​ខ្លួន​តែងតែ​ម៉ឺងម៉ាត់​ខែងរ៉ែង​ទើប​អាច​ការពារ​ខ្លួន​បាន ។ ត្រង់​ហ្នឹង​ហើយ​ជា​ហេតុ​នាំ​ឲ្យ​គេ​ថា ស្រី​ក្រមុំ​ខ្មែរ​បែប​រាង​កាយៗ​បន្តិច ។

រីឯ​ចង្កូត​យាន​ទាំង​អស់ ទោះ​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស សុទ្ធ​តែ​មិន​នៅ​នឹង​តែ​មួយ​ចំណុច​ទេ ។ ព្រោះ​ចង្កូត​នេះ​សម្រាប់​បត់បែន​យាន​ឲ្យ​ទៅ​តាម​កំណោង​ផ្លូវ ឬ​ទៅ​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ។ ទោះ​ផ្លូវ​ត្រង់​ណា​ក៏​ដោយ ក៏​គេ​កាច់​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បន្តិចៗ​ជានិច្ច​ដើម្បី​ទប់​លំនឹង​ល្បឿន​យាន ។

អត្ថប្បដិរូប

ធម្មតា​អ្នក​ដែល​មាន​នាទី​ជា​អ្នកការពារ តែង​តែ​មាន​អាជ្ញាសិទ្ធ​អំណាច​ខ្លះ បើ​មិន​ច្រើន​ក៏​តិច ទើប​អាច​ការពារ​បាន ។ បើ​អ្នកការពារ​មាន​ចរិត​ស្លូត​បូត អ្នកណា​យក​អ្វី​ធ្វើ​អ្វី​ក៏​បាន គេ​មិន​ចាំ​បាច់​ឲ្យ​មាន​អ្នក​ការពារ​ទេ ។

រីឯ​អ្នក​ដឹកនាំ​រដ្ឋ ឬ​អង្គភាព បើ​មិន​ចេះ​បត់បែន​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ទេ ។ ប្រទេស​ជាតិ ឬ​អង្គភាព​នឹង​ប៉ះទង្គិច​នឹង​អ្វី​ដែល​កើត​ឡើង​ជា​យថាហេតុ​មិន​ខាន ។ អ្នក​ដឹកនាំ​ល្អ និង​ឆ្លាត​វាងវៃ តែង​បត់​បែន​នយោបាយ​ឲ្យ​បាន​មុន​សភាព​ការណ៍​ដែល​បម្រុង​កើត​ឡើង​ជានិច្ច ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កំណាញ់ក្រៅតម្រា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *