Wednesday , October 30 2024

កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំផ្ញើស្រានឹងអ្នកប្រមឹក ៖ កុំ​យក​របស់​អ្វី​ទៅ​ផ្ញើ​នឹង​អ្នក​កំពុង​ត្រូវការ ។

កុំផ្ញើស្រានឹងអ្នកប្រមឹក – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុំផ្ញើស្រានឹងអ្នកប្រមឹក

មុន​នឹង​ផ្ញើ​របស់​អ្វី​មួយ​ទៅ​នឹង​អ្នកណា​ម្នាក់ គេ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​អ្នក​នោះ​សិន ។ ព្រោះ​ថា មនុស្ស​ដែល​មាន​ចំណុច​ខ្សោយ​តែង​ត្រូវ​ការ​ចំណុច​ខ្លាំង ។ គឺ​មនុស្ស​ដែល​កំពុង​ត្រូវការ​អ្វី ហើយ​អ្វី​នោះ​បាន​មក​ដល់​ដៃ ។ គេ​ប្រាកដ​ជា​បេះ​បោច​របស់​នោះ​មិន​ខាន បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ ។ ឧទាហរណ៍ ៖

  • យក​ដែក ផ្ញើ​នឹង​ជាង​ដែក ដែល​កំពុង​ត្រូវការ​ដែក
  • យក​ឈើ ផ្ញើ​នឹង​ជាង​ឈើ ដែល​កំពុង​ត្រូវ​ការ​ឈើ
  • យក​លុយ ផ្ញើ​នឹង​អ្នក​ក្រីក្រ
  • យក​អង្ករ ផ្ញើ​នឹង​អ្នក​កំពុង​ដាច់​ពោះ

ដូចនេះ ការ​យក​ស្រា​ទៅ​ផ្ញើ​នឹង​អ្នក​ប្រមឹក​ក៏​មាន​ន័យ​ដូច​គ្នា ។ ទោះបី​គេ​ដឹង​ថា មនុស្ស​នោះ​ស្លូត​ត្រង់ និង​ស្មោះ​ត្រង់​យ៉ាងណា​ក៏​ដោយ ។ ពាក្យ​ចាស់​លោក​ពោល​ថា មនុស្ស​ទៀង​មិន​ឈ្នះ​ទ័ល តែ​ទ័ល​ហើយ មុខ​ជា​ហ៊ាន​ប្រថុយ​បេះ​បោច​ខ្លះ​មិន​ខាន ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីនឹងចេក ក្អែកនឹងពងមាន់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *