និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាំបិតចិតដងឯង ៖ រងគ្រោះព្រោះចំណេះខ្លួនឯង ។
អត្ថាធិប្បាយ កាំបិតចិតដងឯង
ចំណេះដែលចេញទៅហើយ ស្រាប់តែត្រលប់បែរមកឲ្យទុក្ខទោសដល់ម្ចាស់ដើមវិញ ។ ឧទារហណ៍ ៖
គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះចេះសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម ។ លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅសិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ