Wednesday , October 30 2024

កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ

កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ

កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ

សព្វសត្វមនុស្សាត្រូវការអាហារដាក់ក្នុងជ្រោះជ្រៅ
ដើម្បីរួមរស់សាងយសតទៅសព្វឋានលំនៅ
តពូជរកស៊ី ។
បុរាណបានចែងអាហារនោះឯងចែកចេញជាពីរ
គតិសម្ដែងគេឯងសម្ភីពន្យល់គ្នាគ្នី
សាងសុខភិរម្យ ។
កាវលិកាហារបាយទឹកភោក្តាផ្លែឈើនែកនំ
ចំណុកចំណីអ្នកឆីតូចធំរួមរស់ជួបជុំ
ត្រូវការទាំងអស់ ។
អាហារនោះឯងបុរាណបានបែងជាពីរដោយស្មោះ
មានអនាម័យអាស្រ័យសុទ្ធសោះល្អសព្វឥតខ្ចោះ
ចម្រើនសុខភាព ។
អាហារស្មោកគ្រោកធ្វើឱ្យមនុស្សលោកអាប់ឱនទន់ទាប
បាត់បង់កម្លាំងរោគខ្លាំងចូលជ្រាបឆីច្រើនដួលរាប
ស្លាប់ក្លាយផេះផង់ ។
មនោសញ្ចេតនាក៏ជាអាហារមនុស្សម្នាគ្រប់អង្គ
ត្រចៀកស្ដាប់សោយភ្នែកដោយតាមចង់ច្រមុះស្រូបស្រង់
សោយតាមអារម្មណ៍ ។
ភ្នែកឃើញបវរច្រមុះស្រង់ល្អត្រចៀកស្តាប់សម
ចិត្តចេះរីករាយសប្បាយហួនហំកើតកើនឧត្តម
ប្រាជ្ញាវាងវៃ ។
ហិតក្លិនអាក្រក់សម្លឹងសម្លក់ស្តាប់មិនប្រពៃ
តូចចិត្តទោមនស្សសម្រស់រីងរៃអារម្មណ៍អស់វៃ
ប្រាជ្ញាអាប់សូន្យ ។
គតិប្រៀបធៀបបុរាណរាប់រៀបជូនដល់បងប្អូន
ជម្រាបពូអ៊ំតូចធំចៅកូនតពង្សតាដូន
យល់ពីអាហារ ។
១០រស់រានកបកើតជួយផ្តល់កំណើតកាវលិកាហារ
ទោះក្តៅត្រជាក់លោក-អ្នកភោក្តាសុទ្ធល្អផងណា
មានអនាម័យ ។
១១រាប់ត្រឹមប៉ុណ្ណឹងជម្រាបឱ្យដឹងមិនគ្រប់វិស័យ
មនោសញ្ចេតនាអាហារថ្លាថ្លៃសុទ្ធសឹងតម្លៃ
សោយផុតទុក្ខា ។
១២បើបាត់បង់មួយធ្វើឱ្យអ្នកព្រួយខ្វះខាតបញ្ញា
ខ្សត់ខ្សោយភ្លេចភ្លាំងស្លាប់ទាំងអាត្មាត្រូវគិតពិចារណ៍
សោយល្អទាំងពីរ ។
១៣ទាត់កកាយចេញក្តីមិនចំណេញបោះបង់ចាកទី
ជ្រើសយកអាហារភោក្តាទាំងពីរសោយសុខមូលមីរ
ចម្រើនបញ្ញា ។
១៤ភ្លូកភ្លឹកភ្លេចគិតស្លាប់ស្លុងគំនិតសុញ្ញពិចារណា
យកក្តីអាក្រក់ល្អៀងល្អក់អសារមិនយល់អាហារ
ធ្វើឱ្យហិនហោច ។
១៥គួរសាងផលល្អយកក្តីបវរដែលជាប្រយោជន៍
កើតជាមនុស្សជម្រុះអសោចក្តីក្រហិនហោច
កុំមានឡើយណា ។
១៦ទោះទាំងសម្តីកាយចិត្តគប្បីគួរគិតពិចារណ៍
យកក្តីប្រៀបធៀបរបៀបអាហារឱ្យគេភោក្តា
រស់រានបានផង ។
១៧ចាស់ទុំផ្តែផ្តាំលោក-អ្នកចំណាំរក្សាចាំចង
ទុកក្នុងគំនិតញាតិមិត្តប្អូនបងធ្វើល្អតាមផង
រុងរឿងក្សេមក្សាន្ត ។
១៨គ្រប់ទីទិសាកន្លែងធ្វើការរុងរឿងថ្កើងថ្កាន
យល់ន័យអាហារភ្លឺថ្លាថ្កើងថ្កានគ្រួសារនឹងបាន
មង្គលឧត្តម ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្រលាញ់ឡានពេក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *