Wednesday , April 24 2024

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង

១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់
ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ ក៏គង់ជំពប់រកចៀសពុំបានអើយ

២ – ដូចខ្លែងដាច់ខ្សែតាមតែនឹងធ្លាក់អើយ គ្មានទីពំនាក់ពឹងពាក់ផ្ញើប្រាណ
អនិច្ចាខ្លែងធ្លាប់តែហោះហើរបាន គ្រានេះធ្លាក់ប្រាណជាអនាថា

បន្ទរ – យល់តែក្ដីទុក្ខគ្រប់ៗដង្ហើម ប្រមាត់សួតថ្លើមហើមស្រាំប្រេះឆា
ជីវិតផ្លាស់ប្ដូរប្រែឥតខ្លឹមសារ ព្រោះចាញ់ស្នេហាដែលចិត្តបំណង

៣ – រស្មីជីវិតងងឹតសូន្យសុងអើយ ធ្លាក់ក្នុងអន្លង់ជ្រោះទុក្ខមួហ្មង
ក្ដីអស់សង្ឃឹមជាខ្សែចំណង តាមចងឲ្យចាញ់ហើយក្នុងជាតិនេះ ៕

ចម្រៀងខ្មែរ៖ កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

អំពី រក្សា

សូមអានអត្ថបទនេះ

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖ កន្សែងសប៉ាក់ ១ – កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យកាលស្រីឲ្យបង កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង …

Leave a Reply

Your email address will not be published. Required fields are marked *