កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ | |||
| ១ | សព្វសត្វមនុស្សា | ត្រូវការអាហារ | ដាក់ក្នុងជ្រោះជ្រៅ |
| ដើម្បីរួមរស់ | សាងយសតទៅ | សព្វឋានលំនៅ | |
| តពូជរកស៊ី ។ | |||
| ២ | បុរាណបានចែង | អាហារនោះឯង | ចែកចេញជាពីរ |
| គតិសម្ដែង | គេឯងសម្ភី | ពន្យល់គ្នាគ្នី | |
| សាងសុខភិរម្យ ។ | |||
| ៣ | កាវលិកាហារ | បាយទឹកភោក្តា | ផ្លែឈើនែកនំ |
| ចំណុកចំណី | អ្នកឆីតូចធំ | រួមរស់ជួបជុំ | |
| ត្រូវការទាំងអស់ ។ | |||
| ៤ | អាហារនោះឯង | បុរាណបានបែង | ជាពីរដោយស្មោះ |
| មានអនាម័យ | អាស្រ័យសុទ្ធសោះ | ល្អសព្វឥតខ្ចោះ | |
| ចម្រើនសុខភាព ។ | |||
| ៥ | អាហារស្មោកគ្រោក | ធ្វើឱ្យមនុស្សលោក | អាប់ឱនទន់ទាប |
| បាត់បង់កម្លាំង | រោគខ្លាំងចូលជ្រាប | ឆីច្រើនដួលរាប | |
| ស្លាប់ក្លាយផេះផង់ ។ | |||
| ៦ | មនោសញ្ចេតនា | ក៏ជាអាហារ | មនុស្សម្នាគ្រប់អង្គ |
| ត្រចៀកស្ដាប់សោយ | ភ្នែកដោយតាមចង់ | ច្រមុះស្រូបស្រង់ | |
| សោយតាមអារម្មណ៍ ។ | |||
| ៧ | ភ្នែកឃើញបវរ | ច្រមុះស្រង់ល្អ | ត្រចៀកស្តាប់សម |
| ចិត្តចេះរីករាយ | សប្បាយហួនហំ | កើតកើនឧត្តម | |
| ប្រាជ្ញាវាងវៃ ។ | |||
| ៨ | ហិតក្លិនអាក្រក់ | សម្លឹងសម្លក់ | ស្តាប់មិនប្រពៃ |
| តូចចិត្តទោមនស្ស | សម្រស់រីងរៃ | អារម្មណ៍អស់វៃ | |
| ប្រាជ្ញាអាប់សូន្យ ។ | |||
| ៩ | គតិប្រៀបធៀប | បុរាណរាប់រៀប | ជូនដល់បងប្អូន |
| ជម្រាបពូអ៊ំ | តូចធំចៅកូន | តពង្សតាដូន | |
| យល់ពីអាហារ ។ | |||
| ១០ | រស់រានកបកើត | ជួយផ្តល់កំណើត | កាវលិកាហារ |
| ទោះក្តៅត្រជាក់ | លោក-អ្នកភោក្តា | សុទ្ធល្អផងណា | |
| មានអនាម័យ ។ | |||
| ១១ | រាប់ត្រឹមប៉ុណ្ណឹង | ជម្រាបឱ្យដឹង | មិនគ្រប់វិស័យ |
| មនោសញ្ចេតនា | អាហារថ្លាថ្លៃ | សុទ្ធសឹងតម្លៃ | |
| សោយផុតទុក្ខា ។ | |||
| ១២ | បើបាត់បង់មួយ | ធ្វើឱ្យអ្នកព្រួយ | ខ្វះខាតបញ្ញា |
| ខ្សត់ខ្សោយភ្លេចភ្លាំង | ស្លាប់ទាំងអាត្មា | ត្រូវគិតពិចារណ៍ | |
| សោយល្អទាំងពីរ ។ | |||
| ១៣ | ទាត់កកាយចេញ | ក្តីមិនចំណេញ | បោះបង់ចាកទី |
| ជ្រើសយកអាហារ | ភោក្តាទាំងពីរ | សោយសុខមូលមីរ | |
| ចម្រើនបញ្ញា ។ | |||
| ១៤ | ភ្លូកភ្លឹកភ្លេចគិត | ស្លាប់ស្លុងគំនិត | សុញ្ញពិចារណា |
| យកក្តីអាក្រក់ | ល្អៀងល្អក់អសារ | មិនយល់អាហារ | |
| ធ្វើឱ្យហិនហោច ។ | |||
| ១៥ | គួរសាងផលល្អ | យកក្តីបវរ | ដែលជាប្រយោជន៍ |
| កើតជាមនុស្ស | ជម្រុះអសោច | ក្តីក្រហិនហោច | |
| កុំមានឡើយណា ។ | |||
| ១៦ | ទោះទាំងសម្តី | កាយចិត្តគប្បី | គួរគិតពិចារណ៍ |
| យកក្តីប្រៀបធៀប | របៀបអាហារ | ឱ្យគេភោក្តា | |
| រស់រានបានផង ។ | |||
| ១៧ | ចាស់ទុំផ្តែផ្តាំ | លោក-អ្នកចំណាំ | រក្សាចាំចង |
| ទុកក្នុងគំនិត | ញាតិមិត្តប្អូនបង | ធ្វើល្អតាមផង | |
| រុងរឿងក្សេមក្សាន្ត ។ | |||
| ១៨ | គ្រប់ទីទិសា | កន្លែងធ្វើការ | រុងរឿងថ្កើងថ្កាន |
| យល់ន័យអាហារ | ភ្លឺថ្លាថ្កើងថ្កាន | គ្រួសារនឹងបាន | |
| មង្គលឧត្តម ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ ស្រលាញ់ឡានពេក – កំណាព្យខ្មែរ