សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក ចិញ្ចាំមានរសជាតិឆ្ងាញ់ពិសារណាស់ហើយងាយស្រួលចម្អិនថែមទៀត ប្រសិនបើអ្នកមិនពិសារសាច់ជ្រូក អ្នកអាចប្រើប្រហិតសាច់មាន់ឬសាច់ត្រីក៏បាន។ បន្លែត្រសក់ស៊ូជីនី (Zucchini) គឺជាបន្លែមួយប្រភេទដែលគេនិយមដាំតាំងពីដូនតាមកម្ល៉េះ វាជាបន្លែដែលគេអាចបរិភោគស្រស់ឬចម្អិនក៏បាន វាមានប្រភពដើមពីប្រទេសអ៊ីតាលីហើយវាសំបូរដោយវិតាមីនច្រើនប្រភេទ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៤កែវ បន្លែស៊ូជីនីចិតចំបកចេញរួចហាន់ជាដុំចំនួន 0.7 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ នៅក្នុងកូនចានលាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិត បន្ទាប់ពីធ្វើប្រហិតរួចហើយលើកទុកម្ខាង ដាំទឹកក្តៅក្នុងឆ្នាំងសម្ល ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះ ពេលប្រហិតឆ្អិនហើយដាក់ត្រសក់ស៊ូជីនីចូល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ជីចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
អានបន្ត »សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ
សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ គឺជាមុខ ម្ហូបខ្មែរ សាមញនិងមានរសជាតិឆ្ងាញ់ ប្រជាជានខ្មែរនិយមចូលចិត្តបរិភោគផ្លែល្ពៅដោយហេតុថាវាមានរសជាតិឆ្ងាញ់និងសំបូរដោយជីវជាតិជាច្រើនប្រភេទ ដូចជា ប៉ូតាស៊ីម វិតាមីនអេ។ ផ្លែល្ពៅត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ វាជាបន្លែមួយប្រភេទដែលគេនិយមយកមកបន្ថែមរសជាតិក្នុងម្ហូបអាហារឬយកមកធ្វើបង្អេមនិងធ្វើជាឱសថក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ល្ពៅចិតសំបកចេញរួចកាត់ជាដុំចំនួន 0.9 kg របៀបធ្វើ ក្នុងកូនចានតូចមួយ លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី អំបិល ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិតមូលតូចៗ ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ល្ពៅរួចស្ងោរហូតដល់ល្ពៅឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ
អានបន្ត »សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ
សម្លបន្លែប្រហិតសាច់ជ្រូក ហ្ហុង ដំឡូងនិងការ៉ុតមានរសជាតិឆ្ងាញ់ពិសេសទោះជាបរិភោគជាមួយបាយឬនំប៉័ងក៏ដោយ លើសពីនេះវាមានសារធាតុសំខាន់ៗជាច្រើនសំរាប់ទ្រទ្រង់រាងកាយហើយងាយស្រួលចម្អិនទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែប្រហិតសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១កូនស្លាបព្រាតូច ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខ្ទឹមបារាំងហាន់ជាដុំចំនួនកន្លះផ្លែ ទឹកចំនួន៥កែវ ការ៉ុតកាត់ជាដុំចំនួន១ផ្លែ ដំឡូងបកសំបករួចហាន់ជាដុំចំនួន២ផ្លែ ល្ហុងធំល្មមចិតសំបកចេញរួចកាត់ជាដុំចំនួនកន្លះផ្លែ ស្ពៃសែឡឺរីហាន់រួចចំនួន១បាច់ ដុំស៊ុបខ្នរមាន់ចំនួន១ដុំ អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចានតូច លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលុញធ្វើជាដុំប្រហិតតូចៗ ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ប្រហិត ការ៉ុត ដំឡូង ល្ហុង ស្ពៃសែឡឺរី (celery) និងដុំស៊ុបខ្នរមាន់ចូលក្នុងដែលកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លប្រហិតសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ
អានបន្ត »