សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវាងាយស្រួលដាំ ហើយឆាប់ទទួលបានផលផងដែរ។ក្នុងនោះផ្លែននោងមានច្រើនប្រភេទណាស់ ហើយវាមានអត្ថប្រយោជន៏ដូចជា៖ វាជួយព្យាបាលជំងឺក្អក បើអ្នកឈឺសរសៃ អ្នកអាចយកវាទៅច្របាច់យកទឹក បន្ទាប់មក យកទៅកម្តៅ ដើម្បីយកទឹកវាមកផឹកកុំឲ្យលើសពី ១០០ មីលីលីត្រ ក្នុងមួយថ្ងៃ។ ក្រោយពេលអ្នកសម្រាលកូនរួច អ្នកគ្មានទឹកដោះឱ្យកូនបៅ អ្នកអាចយកជើងជ្រូក ទៅដាំជាមួយននោងបាន នោះអ្នកនឹងមានទឹកដោះឱ្យកូនបៅ។ បើសិនជាអ្នកឈឺបំពង់ក អ្នកអាចយកវាច្របាច់យកទឹក បន្ទាប់មក លាយជាមួយស្ករ អ្នកអាចផឹកមួយថ្ងៃ មួយស្លាបព្រា។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លននោងជាមួយបង្គា បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹក៤កែវ ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស៊ុតក្រឡុកចំនួន១ របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់ កត់សម្គាល់ ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – …
អានបន្ត »