រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ ៖ ល្អាងភ្នំប្រាក់ ដែលស្ថិតក្នុងភូមិវឿនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែជាចម្ងល់ស្រាយមិនចេញ របស់អ្នកភូមិ និងភ្ញៀវទេសចរ ដែលបានទៅទស្សនា ពីមូលហេតុនៃការកកើតរបស់វា។ បើតាមប្រធានសហគមន៍អេកូទេសចរណ៍តំបន់អូរស្វាយ បានប្រាប់ថា រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់ដឹងពីមូលហេតុ នៃការកកើតល្អាងនេះនៅឡើយទេ មិនដឹងថាវាកើតដោយធម្មជាតិ ឬក៏មនុស្សជាអ្នកដាប់ថ្មធ្វើ។ វាមានប្រវែងរាប់រយម៉ែត្រ បត់បែនប្រៀបដូចជាដានពស់ ឬនាគ។ បុរសវ័យ ៥២ឆ្នាំ បានបន្តថា៖ «តាំងពីខ្ញុំធំឡើង ឆ្លងកាត់សម័យសង្គ្រាមមកដល់ពេលនេះ ខ្ញុំក៏ឃើញល្អាងភ្នំប្រាក់បែបនេះរហូតមក ហើយពេលសួរចាស់ៗ ក៏ពួកគាត់មិនដឹងដូចគ្នា”។ យោងតាមអ្នកនាំភ្ញៀវទេសចរនៅរមណីយដ្ឋានអូរស្វាយ ក៏បានលើកឡើងផងដែរថា អ្នកស្រីក៏មិនបានដឹងពីប្រវត្តិនៃការកកើតល្អាងភ្នំប្រាក់នេះដូចគ្នា។ ល្អាងភ្នំប្រាក់នេះស្ថិតនៅកណ្តាលព្រៃសហគមន៍ដែលក្លាយជាតំបន់ដ៏អស្ចារ្យសម្រាប់បោះជំរំកម្សាន្ត។ រហូតដល់ពេលនេះ មានភ្ញៀវទេសចរតិចតួចបំផុតបានទៅដល់ទីនោះ រួមទាំងភ្ញៀវបរទេស ២ឬ៣នាក់ ក៏ធ្លាប់ទៅផ្ដិតរូបភាពដែរ ហើយក៏មិនដឹងមូលហេតុ។ រីឯឯកសារក៏គ្មានផងដែរ ដូច្នេះហើយទើបវានៅតែចម្ងល់មួយ រហូតដល់សព្វថ្ងៃ។ ល្អាងភ្នំប្រាក់ ស្ថិតនៅជើងភ្នំប្រាក់ មានចម្ងាយប្រហែល ១៨គីឡូម៉ែត្រ ពីប្រជុំជនឃុំអូរស្វាយ។ …
អានបន្ត »រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ
រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ ៖ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើតឲ្យមានទស្សនីយភាពកាន់តែស្រស់ស្អាត គួរជាទីគយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល ប្រែក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។ កាលពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាកដោយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។ ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និងខ្លាចទឹកដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ ហើយមាន …
អានបន្ត »រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ
រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ ៖ បូរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ហើយទីនេះគឺជារមណីដ្ឋានមួយ ក្នុងចំណោម រមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិតែងតែ មានបំណងចង់មកទស្សនា។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្ស ដែលរាជរដ្ឋាភិបាលអណត្តិថ្មីបាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់ សាធារណៈ(ផ្ទះសម្រាប់ស្នាក់នៅ) មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរ។ល។ រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជំរកដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើន ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរ។ នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹង …
អានបន្ត »រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ
រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះតាតៃ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។ ឋានសួគ៌ធម្មជាតិតាតៃស័ក្តសមសម្រាប់ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ព្រមទាំងស្រលាញ់ធម្មជាតិ ជាពិសេសអ្នកដែលមានអារម្មណ៍ស្មុគស្មាញ ពេលទៅ ឃើញទិដ្ឋភាពនៅទីនោះ ប្រាកដជាធ្វើឱ្យរសាយបាត់អស់ទុក្ខកង្វល់ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ នៃ រមណីយដ្ឋានធម្មជាតិតាតៃជាក់ជាមិនខាន។ តាតៃមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ហើយភ្ញៀវទេសចរត្រូវធ្វើដំណើរ បន្ត ដោយទូកប្រមាណជា២០នាទីទៀតទើបទៅដល់។ ស្ទឹងតាតៃ ដែលមានទឹកថ្លាដូចជាកញ្ចក់ និងមានព្រៃឈើដុះអមសងខាងពណ៌ខៀវខ្ចី នៅគ្រប់រដូវកាល ហើយមានភាពស្ងាត់ជ្រងំកាលពីពេលមុននោះ ឥឡូវនេះ កំពុងក្លាយទៅជាឋានសួគ៌សម្រាប់អ្នក ដែលស្រឡាញ់ធម្មជាតិក្នុងការទៅគយគន់ពេចពិលរមិលមើល និងស្រូបយកខ្យល់អាកាសនៅទីនោះ។ចាប់តាំងពីមានការសាងសង់ផ្ទះបណ្តែតទឹកសម្រាប់ឱ្យអ្នកទៅលេងកម្សាន្តស្នាក់នៅលើដងស្ទឹងនេះកាលពីឆ្នាំ ២០០៩មក ស្ទឹងតាតៃបានក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ និងជាតំបន់ទេសចរណ៍យ៉ាងប្រណីតមួយ …
អានបន្ត »រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ
រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងមិនថាទីតាំងនៅរាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះលោកអ្នកមិនបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរនោះទេ។ ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែលកំពុងតែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។ ដោយសារតែមានការកសាងព្រះពុទ្ធបដិមា រហូតដល់ទៅដល់ចំនួន ៨៤ ០០០ អង្គនោះ បានធ្វើឱ្យ ពុទ្ធគីរីកម្ពុជា ក្លាយទៅជាមណីយដ្ឋានទេសចរវប្បធ៌មដ៏ថ្មីសន្លាង និងជាទីពេញនិយមថ្មីមួយទៀតនៅលើទឹកដីខេត្តតាកែវ។ ពិសេសនៅអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកន្លងផុតទៅថ្មីៗនេះ ពុទ្ធគីរីកម្ពុជា បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគេបានចំណាយពេលទៅទស្សនាទីនោះយ៉ាងច្រើនកុះករ ហើយបច្ចុប្បន្នក៏មានអ្នកទេសចរជាហូរហែបានលៃលកធ្វើដំណើរដោយខ្លួនឯង ឬតាមក្រុមហ៊ុនទេសចរផ្សេងៗដែលរៀបដំណើរកម្សាន្តទៅទីនោះផងដែរ។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចាប់អារម្មណ៍ ពុទ្ធគីរីកម្ពុជា នេះយ៉ាងខ្លាំងក៏ព្រោះតែមានការកសាងព្រះពុទ្ធបដិមាយ៉ាងច្រើនរហូតដល់ទៅ ៨៤ ០០០ អង្គ ដោយមានព្រះអង្គធំមួយអង្គចំកណ្តាលភ្នំ បានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ជាមួយព្រះពុទ្ធបដិមាពីកំពូលភ្នំចុះមកក្រោមដ៏ស្រស់ស្អាតក្រៃលែង។ ហើយបច្ចុប្បន្ននេះ ពុទ្ធគីរីកម្ពុជា បានក៏សាងព្រះពុទ្ធបដិមាចំនួន ២០ ០០០ …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលមានចំងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។ នៅរមណីយដ្ឋានទឹកជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅកំឡុងខែនេះ វាមានទឹកច្រើន។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។ បើបានទៅខេត្តតាកែវ លោកអ្នកគួរតែបង្ហួសទៅទស្សនារមណីយដ្ឋានជ្រោះផ្អោកម្តង ព្រោះនៅទីនោះពិតជាមានទេសភាពស្រស់ស្អាតក្រៃលែង ហើយលោកអ្នកនឹងបានទៅទស្សនា ត្បូងមានតម្លៃ …
អានបន្ត »រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង – តំបន់ធម្មជាតិ ៖ ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានដ៏បេញនិយមមួយក្នុងខេត្តពោធិសាត់ ដែលមាន ភ្ញៀវទេសចរ ទៅសម្រាកលុណហែរកាយគ្រប់រដូវកាល ។ រមណីយដ្ឋាននេះមានទីតាំងនៅ តំបន់ជួរភ្នំ ឱរាល់ ស្ថិតនៅក្នុង ឃុំបំណក់ ស្រុកក្រគរ ខេត្តពៅធិសាត់ ។ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងសំងំលាក់ខ្លួននៅក្នុងឃុំឈើតុំ ស្រុកក្រគរដែលមាន ចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់និងចម្ងាយ ៤១ គីឡូម៉ែត្រពីស្រុកក្រគរ ។ ដើម្បី ទៅដល់ទឹកធ្លាក់ច្រកល្អៀង លោកអ្នកបេញពីភ្នំពេញ តាមផ្លូវជាតិលេខ ៥ ដល់ទីប្រជុំជន ស្រុកក្រគរ បទឆ្វេងឆ្ពោះទៅឃុំបំណក់ នឹងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវទៅរមណីយដ្ឋាន ទឹកធ្លាក់ច្រកល្អៀង ។ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងសំងំលាក់ខ្លួននៅក្នុងឃុំឈើតុំ ស្រុកក្រគរដែលមាន ចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់និងចម្ងាយ ៤១ គីឡូម៉ែត្រពីស្រុកក្រគរ ។ ដើម្បី ទៅដល់ទឹកធ្លាក់ច្រកល្អៀង លោកអ្នកបេញពីភ្នំពេញ តាមផ្លូវជាតិលេខ ៥ …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ ៖ ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹក, ជិះខ្សែរ៉ក, ខ្យូសញុំអី, Picnic និងចំណុចផ្សេងៗទៀត។ ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹកជ្រោះនេះជាតំបន់ទេសចរណ៍ល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះដ៏ទាក់ទាញនេះត្រូវបានចែកចេញជាបីដំណាក់។ ដំណាក់ទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ ដែលមានមុខកាត់ ១៣ម៉ែត្រ នៅរដូវប្រាំង ទឹកធ្លាក់ទី២នេះ មានចម្ងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។ ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ …
អានបន្ត »រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ
រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ ៖ រមនីយដ្ឋានធម្មជាតិ ចំបក់ ជារមនីយដ្ឋានមួយស្ថិតនៅ ខេត្តកំពង់ស្ពឺ ជិតនិងរមនីយដ្ឋាន គីរីរម្យ។ អ្នកភូមិដែលនៅក្នុងតំបន់នេះ បានចងក្រងគ្នាជាសហគមន៍មួយ ក្នុងការបំរើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកំសាន្ត។ រមនីយដ្ឋានធម្មជាតិនេះ មានទេសភាពស្រស់បំព្រង និងទឹកធ្លាក់ដ៏ត្រជាក់ លក្ខណៈពិសេសរបស់រមនីយដ្ឋាននេះគឺ មិនមានការកៃច្នៃអ្វីទាំងអស់ ដែលគេអាចហៅបានថា អេកូទេសចរណ៍។ នៅពេលមកដល់ពីមុខរមនីយដ្ឋាននេះ យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ដោយដើរ រឺជួលរទេះគោ ជួលកង់ ព្រោះវាមានចំងាយឆ្ងាយពីភូមិទៅទឹកធ្លាក់ប្រហែល ៥គីឡូម៉ែត។ ចំពោះម្ហូបអាហារ យើងអាចទិញនៅពីមុខផ្លូវជាតិលេខ៤ក៏បាន រឺក៏អាចអោយអ្នកភូមិធ្វើម្ហូបបែបខ្មែរក៏បាន។ មួយវិញទៀត ប្រសិនបើយើងទៅកំសាន្តលក្ខណៈក្រុមការងារ ចង់សំរាកលំហែនៅទីនោះ អ្នកភូមិក៏មានផ្ទះសំរាប់ជួលផងដែរ ដោយតំលៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីចៀសវាងការវង់វេងក្នុងព្រៃ យើងអាចអោយអ្នកនាំផ្លូវ ជូនយើងទៅបាន។ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ
រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ ៖ ភ្នំបូកគោគឺជាឧទ្យានជាតិ នៅ ខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាត្រូវបានគេស្គាល់ផងដែរថាជា ឧទ្យានជាតិភ្នំបូកគោ។ ភ្នំបូកគោស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលបង្កើតជាតំបន់ភាគអាគ្នេយ៍នៃ ជួរភ្នំក្រវាញ ។ ភាគច្រើននៃឧទ្យាននេះមានកម្ពស់ប្រហែល ១០០០ ម៉ែត្រពីលើផ្ទៃសមុទ្រហើយកំពូលភ្នំបូកគោមានកំពស់ ១១០១ម៉ែត្រដែលគេហៅថាភ្នំបូកគោ។ ភ្នំបូគោគឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពត ភ្នំបូគោមានចម្ងាយ ៣២គីឡូម៉ែត្រគិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោហើយភ្នំបូកគោមានកំពស់ ១១០១ម និងមានផ្ទៃដីសរុប១៤០០០ហិចតាយោងតាម គណៈគ្រប់គ្រងភ្នំបូកគោ។ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ត្រូវបានគេស្គាល់ថាជា រមណីយដ្ឋានភ្នំបូកគោដែល ត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយដែលកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះតាមព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលធ្លាប់ទៅទស្សនាតំបន់នោះហើយបានស្លាប់នៅទីនេះក្នុងឆ្នាំ១៩៤១ ។ ព្រះបាទមុនីវង្សបានបញ្ជាឱ្យសាងសង់ព្រះវិហារព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤ ។ ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះមាន រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់ លោកឡូកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។ លោកយាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំងពីព្រះពុទ្ធសាសនាកម្ពុជាហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទ។ នៅកម្ពស់២៩ ម៉ែត្រវាជារូបសំណាក់យាយម៉ៅខ្ពស់ជាងគេនៅក្នុងប្រទេស។ឧទ្យានជាតិមុនីវង្យបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ …
អានបន្ត »