១. សេចក្តីផ្តើម – របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម សកម្មភាពនៃការកែច្នៃផលជលផលបានផ្តល់ នូវសារៈសំខាន់ដល់សេដ្ឋកិច្ចសង្គម និងសន្តិសុខស្បៀងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ដើម្បីថែរក្សានូវផលប្រយោជន៍ទាំងនេះ តម្រូវឲ្យការកែច្នៃជលផលមានលក្ខណៈទូលំទូលាយ ព្រមទាំងគោរពទៅតាមបទដ្ឋានបច្ចេកទេស និងអនាម័យដើម្បីឲ្យការផលិតប្រកបដោយប្រសិទ្ធភាព និងផលិតផលមានគុណភាពល្អ ដើម្បីធានាការប្រើប្រាស់ប្រកបដោយសុវត្តិភាពសម្រាប់អ្នកប្រើប្រាស់ ។ នាពេលបច្ចុប្បន្ននេះ សកម្មភាពផ្នែកកែច្នៃជលផលបាន នឹងកំពុងតែមានសកម្មភាពផុលផុសក្នុងការផ្គត់ផ្គង់តាមតម្រូវការ ក្នុងស្រុក ព្រមទាំងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ ប្រជាជនកម្ពុជាបានអនុវត្តបច្ចេកទេសកែច្នៃ ផលជលផលផ្សេងៗ ដូចជាការកែច្នៃជាត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ទឹកត្រី ប្រហុកផ្អក ម៉ាំ ៘ ទឹកត្រីគឺជាផលផលិតផលជលផលមួយ ប្រភេទ ដែលប្រជាជនកម្ពុជារួមទាំងប្រជាជាតិអាស៊ីមួយចំនួនទៀតបាននិយម ប្រើប្រាស់ជាអាហារប្រចាំថ្ងៃ ជាពិសេសក្នុងការដាំស្ល ហើយម្យ៉ាងទៀតបច្ចេកទេសកែច្នៃទឹកត្រីមានលក្ខណៈសាមញ្ញងាយ ដែលអាចឲ្យប្រជាពលរដ្ឋទូទៅអាចផលិតដោយខ្លួនឯង និងមានអ្នកសិប្បកម្មមួយចំនួនបានជ្រើសរើសបច្ចេកទេសនេះជាអាជីវកម្ម ដែលអាចរកប្រាក់ចំណូលបានច្រើនទៀតផង ។ បច្ចេកទេសផលិតទឹកត្រីតូ្រវបានអនុ វត្តមានលក្ខណៈខុសគ្នាទៅតាមតំបន់ និងទំហំខ្នាតផលិតដែលរួមមានបច្ចេកទេសកែច្នៃសំខាន់ៗ ២យ៉ាង គឺតាមរបៀបប្រព័ន្ធចម្រោះ (Hydro-lysis) និងប្រព័ន្ធស្ងោរំងាស់ (Boilling) …
អានបន្ត »