រឿងសុភាសិតតម្លៃ៣០តម្លឹង – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? ។ បុរសនោះឆ្លើយថា ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង ។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ៣០ តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ ។ បុរសនោះថា …
អានបន្ត »រឿងព្រេងកំពង់ខ្សាច់ស – រឿងព្រេងខ្មែរ
រឿងព្រេងកំពង់ខ្សាច់ស – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ្ដក ចម្ងាយប្រមាណ៣គ.ម គេហៅភូមិនេះថា “កំពង់ខ្សាច់ស”។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ។ ដោយទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ឈើកាច់វិញ។ កំពង់ខ្សាច់សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆាជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំង ប៉ុនែ្ដនៅរដូវប្រាំងបឹងនេះរូមមកនៅតូចវិញ។ មុនឆ្នាំ១៩៥០ “កំពង់ខ្សាច់ស” ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្ដីសប្បាយរុងរឿង ប៉ុនែ្ដដោយស្រុកមានអសន្ដិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅ ឯគោគសណែ្ដកខ្លះ ទៅនៅពាមរក៏អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។ បានជាគេ ហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ បានកាត់មករកប្រខាំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើដែក (កណ្ដាល) លុះមកដល់ពាម (បាណាម) …
អានបន្ត »រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ
រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ ៖ តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យ បច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ ។ រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ (២)។ ដើមឡើយខ្ញុំសួរគាត់ថា “យាយ ! ហេតុដូចមេចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្ដិច្រើនគេធ្វើដោយមាសប្រាក់ ឬភ្លុក។ ឯអ្នកក្រសម្បត្ដិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរ ត្រចៀកណ៎ាចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំ ដូច្នេះឯង។ ត្រសាល់នេះរាងប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង …
អានបន្ត »រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ
រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ ៖ មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់ នៅក្នុង ព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យ មាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផ្សេងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា “អាត្មាអញមាន ទ្រព្យសម្បត្ដិច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន បានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឱ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្ដាយ ពេក”។ គិតហើយមហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញា នៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរគួរឱ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឱ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទោដល់ផ្ទះផង ខ្លួន។ ដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារ កុំឱ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ …
អានបន្ត »រឿងព្រេងទាក់ទងនឹងពិធីលើករាសី – រឿងព្រេងខ្មែរ
រឿងព្រេងទាក់ទងនឹងពិធីលើករាសី – រឿងព្រេងខ្មែរ ៖ មានរឿងព្រេងទាក់ទងនិងពិធីនេះដូចតទៅ ៖ កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រ មួយព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រ ដោយទសពិតរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះ។ ប្រជាជនដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំម្កុដរាជ កុមារ ដើម្បីកុំឱ្យផុយរាជតទៅកុំឱ្យ ប្រទេសនៅតែលតោលឥតទីពឹងពុំនាក់ដូចមាន់ព្រាត់មេ។ ព្រះរាជាក៏ព្រម តាមសេចក្ដីអង្វរសុំហើយ ទ្រង់មានព្រះបញ្ជាឱ្យអគ្គមហេសីរៀបឭីការថ្វាយទេពតាប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យ ត្រូវបរិច្ចាក ចែកចាយជាទានដល់ស្មូមយាចក។ វត្ដអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយ បរិបូណ៍ដោយ គ្រឿងដង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម។ ទេពតារំជួលខ្លាំងក៏បានប្រសិទ្ធិពរតាមសេចក្ដីបួងសួង។ មិនយូរប៉ុន្មានព្រះរាជកុមារល្អដូចព្រះចន្ទពេញបុណ្ណមី បានប្រសូតកណ្ដាលសេចក្ដីរីករាយ និងស័ព្ទសាធុការ កងរំពង។ ព្រះរាជាណាចក្រទាំងមូលសប្បាយអ៊ឹកធិក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ។ អ្នកសុំទាន អ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរ ។ ព្រះរាជកុមារទទួលនូវសេចក្ដីថ្នាក់ថ្នមដ៏ត្រ កាល មានស្ដ្រីបំរើជាច្រើននាក់នៅប្រចាំការច្រៀងបំពេរ បីពរាល់ទិវារាត្រី។ ព្រះវរមាតាបិតារបស់ព្រំព្រះរាជបុត្រ ជាបណ្ដាច់បណ្ដូលព្រះហឫទ័យ ដោយសេចក្ដីស្នេហាជាទីបំផុត ។ លុះព្រះរាជបុត្របានចំរើនវ័យ …
អានបន្ត »រឿងព្រេងទំនៀមទំលាប់ពិធីបំបួសនាគ – រឿងព្រេងខ្មែរ
រឿងព្រេងទំនៀមទំលាប់ពិធីបំបួសនាគ – រឿងព្រេងខ្មែរ ៖ តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់។ ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ ផ្ដើមកំរើកឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ យូរៗម្ដងកើតមាននៅទីក្រុងភ្នំពេញ។ ថ្មីៗនេះនៅទីក្រុង ភ្នំពេញ ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ត្រកូលអភិជន តិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ ខណៈដែលកូនប្រុសត្រកូលអភិជនជាច្រើន ទៀតមិនបានធ្វើបែបនេះ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្ដនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះ ព្រះពុទ្ធរូប …
អានបន្ត »រឿងមនុស្សលោភ – រឿងព្រេងខ្មែរ
រឿងមនុស្សលោភ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារីម្នាក់អាយុ១៤ឆ្នាំ ត្រូវម្ដាយប្រើឲ្យទៅជីកដំលូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរទៅរកដំលូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ កុមារីនោះទៅជីកដំលូងនៅជើងដំបូកនោះរបូតផ្លែចប ជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងនោះមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថា “លោកណាជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក” ។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយដំបៅក្បាលរុយរោមបែងដង្កូវចុះគក្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា “នាង!តាយកឲ្យបាន ផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតា ហើយតាមិនចាំបាច់យកគុណពីចៅទេ” ។ នាងឮដូច្នោះ ក៏និយាយថា “ឱលោកតាអើយ! ឲ្យតែលោកតាជួយយកឲ្យបានចុះ” ។ ខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះ ហើយឲ្យនាងនោះរកចៃឲ្យ ។ នាងនោះយកបន្លាមកឆ្កិះដង្កូវនៅដំបៅក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា “នាង! ដំបៅតាស្អុយឬក្រអូប?” ដំបៅនោះស្អុយណាស់ ប៉ុន្តេនាងនោះឆ្លើយទៅវិញថា “ក្រអូបណាស់លោកតា” ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។ លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! នាងយកជាលមួយមក តានឹងដាកដំលូងឲ្យ” ។ …
អានបន្ត »រឿងសត្វចាបសម្លាប់ដំរីស្តរ – រឿងព្រេងខ្មែរ
រឿងសត្វចាបសម្លាប់ដំរីស្តរ – រឿងព្រេងខ្មែរ ៖ មានដំរីស្ដរ ១ ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង ថ្ងៃ ១ បានដើរទៅជួបប្រទះនឹងមេចាប កំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំ » ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា អញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន បើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ ១ ម៉ឺន ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឲ្យស្លាប់ល្អិតល្អោចអស់ឥតសល់មួយដែរ ដំរីថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ មេចាបឃើញកូនស្លាប់ដូច្នោះហើយ ក៏កើតទុក្ខក្ដៅក្រហាយសោកស្ដាយកូនណាស់ ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា « ដំរីឯងហ៊ានមើលងាយអញ ដ្បិតតែឃើញអញខ្លួនតូច កំឡាំងតិច ប៉ុន្តែឯងមិនទាន់ដឹងកំឡាំងបញ្ញាអញទេ ចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញ » មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឲ្យទៅចឹកចោះភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាង ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត ឲ្យរុយពងដាក់ភ្នែកដំរី ឲ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយ ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែប ឲ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ មានចិត្តត្រេកអរដោយសំគាល់ថាមានត្រពាំងទឹក ទើបដើរឡើងទៅលើកំពូលភ្នំ កាលដំរីទៅដល់កំពូលភ្នំហើយ កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ ដំរីដើរតាមសំឡេងកង្កែបទៅទៀត …
អានបន្ត »រឿងសួស្តីនិងអព្វមង្គល – រឿងព្រេងខ្មែរ
រឿងសួស្តីនិងអព្វមង្គល – រឿងព្រេងខ្មែរ ៖ សម័យមួយសិរីសួស្ដី និង អព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា “លោកមានរិទ្ធអំណាចដូចម្ដេចខ្លះ ?” ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលថា “រិទ្ធ អំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ គេស្អប់គេមិនមេត្តា តែអញទៅស្ថិតកាលណាឲ្យអ្នកខ្លះស្នេហា ទំនុកបម្រុងទាល់តែបានរាជសម្បត្តិ” ។ ឯសិរីសួស្ដីសួរទៅអព្វមង្គលថា “រិទ្ធអំណាចឯងដូចម្ដេចខ្លះ ?” ។ អព្វមង្គលឆ្លើយថា “រិទ្ធអំណាចខ្ញុំនេះ បើស្ថិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង ខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិហើយ ក៏គង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន” ។ អព្វមង្គលចង់ដឹងរិទ្ធិសិរីសួស្ដីក៏ប្រាប់ថា “ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះ អាតុល សេដ្ឋីប្រើឲ្យឃ្វាលគោក្របី សព្វថ្ងៃនេះសេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថា ពុំមើលថែរក្សាក្របីឲ្យស្គមអស់។ ខ្ញុំចង់ឲ្យលោកសិរិសួស្ដីទៅសណ្ឋិតនៅអាតុលខ្ញុំសេដ្ឋីនោះ បើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានរិទ្ធិខ្លាំងពូកែប្រាកដមែន” ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលវិញថា “ឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះអញចូលទៅស្ថិតលើរូបអាតុលខ្ញុំសេដ្ឋីហើយ តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន” ។ លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របី អំពីក្រោលយកទៅឃ្វាល នោះសិរីសួស្ដីចូលទៅស្ថិតនៅរូបអាតុលៗ ក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន ។ …
អានបន្ត »រឿងស្រីក្ងោកមាស – រឿងព្រេងខ្មែរ
រឿងស្រីក្ងោកមាស – រឿងព្រេងខ្មែរ ៖ ដើម ឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងម៉េម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី តែមិនដូច្នោះ បុរសនោះ បានយកស្រីទាំង៤នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង៤និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្ស និយាយថា នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី ។ ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច …
អានបន្ត »