រឿងតម្លង់៧សន្តាន – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសប្តីប្រពន្ធ នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្តែក ដើរៗទៅប្រទះនឹងអាតម្លង់ ៧ សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្តីប្រពន្ធនោះ សួរថា «អ្នកអើយអ្នក! ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្តែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់ ?»។ កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ ម្តាយក្មេកគាត់ចែក ឯអាស្នែងកន្ទែកឪអញគាត់ឲ្យ អញមិនលួចគោរបស់អាណាមកទឹមទេ» ។ ឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះ ឮហើយនិយាយគ្នាថា «អ្នកនេះ យើងសួរផ្លូវគាត់ៗនិយាយពីគោ ហើយស្តីគំរោះគំរើយឲ្យយើងផង ណ្ហើយគេហ៍! យើងកុំខ្ចីសួរវា យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន» ហើយក៏បណ្តើរគ្នាហួសទៅ ។ ឯអាតម្លង់៧សន្តាននោះ ក៏ខំភ្ជួរស្រែមិនឈប់ ដល់ពេលថ្ងៃជិតត្រង់ មេតម្លង់ជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគ លុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើ នៅភ្លឺស្រែ ។ ប្តីឃើញប្រពន្ធយកបាយមកឲ្យ ក៏ឈប់ភ្ជួរស្រែ បរិភោគបាយ និយាយទាំងខឹងប្រាប់ប្រពន្ធថា ៖ «មានបុរសប្តីប្រពន្ធបណ្តើរគ្នាមកពីណាចោទប្រកាន់ថា អញលួចគោវា ឯគោ …
អានបន្ត »រឿងអាសំគមបាញ់លលក – រឿងព្រេងខ្មែរ
រឿងអាសំគមបាញ់លលក – រឿងព្រេងខ្មែរ ៖ មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។ ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើរសរសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើរសរសៀរតាមភូមិ ងើយមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់ …
អានបន្ត »រឿងតាច័ន្ទរំលៀក – រឿងព្រេងខ្មែរ
រឿងតាច័ន្ទរំលៀក – រឿងព្រេងខ្មែរ ៖ មានរឿងមួយ ដំណាលថា : កាលនោះ មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្លិ ។ តាចន្ទ ឃើញវាមុន ហើយគាត់រកពុទ្ធោថា ៖ “ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី គ្មានគង់តូចមួយ ។ ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។” តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ …
អានបន្ត »រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ
រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានក្មេងប្រុស២នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូតមួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូនៗក៏ចាស់ជរា ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។ បណ្ដាជនក្នុងភូមិនោះ អាណិតស្រឡាញ់ ឲ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឲ្យ មិនដែលសល់ខាន, ម្ល៉ោះហើយអាសុខកាចនោះច្រណែនទាំងម៉ួរម៉ៅក្ដៅចិត្ត រឹតតែកាចឡើង ជេរវាយកូនគេឥតកោតញញើត, ចាស់និងចាស់ឈ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួន ។ លុះអាសុខស្លូតនិងអាសុខកាចចំរើនអាយុធំឡើង អាសុខកាចបបួលអាសុខស្លូតថា វ៉ី យើងចង់នាំគ្នាទៅកាប់ឫស្សី លួសរនាប ត្បិតផ្ទះអាសុខស្លូតឯង បាក់ពុកអស់ហើយ ។ អាសុខស្លូតថា អញគ្មានប្រដាប់កាំបិត ឲ្យជាមុតមាំទេ ទាំងអង្ករ ត្រីសាច់ …
អានបន្ត »រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ
រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ន្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ ។ អាខ្វាក់អាខ្វិននឿយលំបាក់ណាស់ ក៏គិតគ្នាថា « យើងនឿយហត់លំបាក់ណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ យើងនឹងគិតដូចម្តេច? » ។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច» ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះយប់ក៏បបួលគ្នាចុះតៅកំពង់ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអាខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា …
អានបន្ត »រឿងកូន៤នាក់មិនបំរើឪពុក – រឿងព្រេងខ្មែរ
រឿងកូន៤នាក់មិនបំរើឪពុក – រឿងព្រេងខ្មែរ ៖ ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។ លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា …
អានបន្ត »រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ
រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ ៖ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ : ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស”។ ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ …
អានបន្ត »រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ
រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ ៖ កាល ពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។ ឯអ្នកគង់ ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត ។ ប្រពន្ធទាំងពីរបន្ទោសប្ដីថា ខ្លាគេវាយងាប់ហើយ ធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ ។ អ្នកគង់ ជេរបំពានទៅប្រពន្ធថា មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុស ទើបហ៊ានវាយខ្លាទាល់តែស្លាប់ ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះ នាំប្រពន្ធសែងចូលទៅក្នុងស្រុក …
អានបន្ត »រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ
រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ ៖ កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។ ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បានខ្ញុំជាភរិយារឺទេ?»។ អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជាប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមានប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។ រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» …
អានបន្ត »រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ
រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ ៖ មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។ ថ្ងៃមួយលោក នោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើយដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក” ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់” ។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។ លុះទៅដល់គ្រូប្រាប់សិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច” ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា “ហេតុដូចម្ដេចក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរ ត្រីងៀតផង ?” ។ កូនសិស្សទូលថា “អំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ” ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។ គ្រូ ឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួលក៏សួរថា …
អានបន្ត »