សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក
- ប្រេងឆាចំនួន២ស្លាបព្រា
- ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ
- ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប
- ខ្ទឹមបារាំងហាន់រួចចំនួន១
- ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច
- ទឹកការីខៀវចំនួន១កំប៉ុង
- ទិះដូងចំនួន១កែវ
- ទឹក៣កែវ
- ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
របៀបធ្វើ
- កំដៅខ្ទះឲ្យក្តៅ
- ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងដាក់ត្រីចូលចៀនរហូតដល់ត្រីឡើងពណ៍ត្នោតទាំងសងខាង
- ដាក់ខ្ទឹមស ខ្ទឹមបារាំង ស្លឹកគ្រៃ និងទឹកការីខៀវរួចកូរឲ្យស៊ប់
- ដាក់ខ្ទិះដូងនិងទឹកចូលរួចដាក់ក្រអៅហើយកូរច្របល់គ្នា
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងស្ងោរដោយភ្លើងតិចៗប្រហែល២០នាទីរហូតដល់ត្រីឆ្អិនល្អ
កត់សម្គាល់
សម្លការីខៀវជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ