ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។
គ្រឿងផ្សំអាហារខ្មែរ ៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ
- ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ
- អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា
- ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព
- ទឹក៤កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត)
- ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
- ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ)
- ក្រូចឆ្មារចំនួនចំហៀង ដាក់តាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- ដាក់ត្រី អង្ករ ស្លឹកគ្រៃ និងទឹកក្នុងឆ្នាំងរួចស្ងោររហូតដល់អង្កររីកល្អ
- ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី និងម្រេច
- ដាក់ស្លឹកខ្ទឹម ម្ទេសនិងជីគ្រប់មុខ
- ដាក់ក្រូចឆ្មារតាមការចូលចិត្ត
កត់សម្គាល់
ស្ងោជ្រក់ត្រីត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមក្រូចឆ្មារបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ