សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។
ចំណាំ៖ នៅក្នុងមើមត្រាវ មានសារធាតុសរសៃ ដែលវាជួយដល់ការរំលាយអាហារ ក៏ដូចជារក្សា លំនឹងមានច្រើនជាងដំឡូង បារាំងជិត៣ដង។បន្ថែមពីលើនេះទៀត សារធាតុសរសៃ ក៏អាចធ្វើឱ្យអ្នកទទួលទានឆ្អែតបានយូរ តែមានកាឡូរីតិចតួច។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា
- ទឹក៥កែវ
- មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ
- បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- Put taro root and water in a soup pot, cook till taro root tender.
- ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ
- ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ