សម្លផ្លែស៊ូសាច់ជ្រូក ធ្វើពីត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។
ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់ជ្រូក
- ទឹកចំនួន៤កែវ
- សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25 kg
- មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg
- ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១កូនស្លាបព្រាកាហ្វេ
- អំបិលចំនួន១កូនស្លាបព្រាកាហ្វេ
- ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ជីម្អមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ
- ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ