អត្ថប្រយោជន៍របស់មេត្តាចិត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
អត្ថប្រយោជន៍របស់មេត្តាចិត្ត – កំណាព្យខ្មែរ | |||
១ | កើតជាមនុស្ស | ទាំងស្រីប្រុស | សព្វវេលា |
រួបរួមគ្នា | ជាកុសល | ផ្តល់ប្រយោជន៍ | |
លះបង់បាប | ក្នុងជីវិត | ចោលដាច់ដោច | |
ចាកអសោច | ហោចចង្រៃ | លៃយកល្អ ។ | |
២ | លះបង់ក្រោធ | ចាកឆេវឆោត | កើតមេត្តា |
ផុតទុក្ខា | ចារចំណាំ | ចាំបន្ត | |
ហេតុដូច្នេះ | អ្នកត្រូវចេះ | ស្ងប់ស្មោះសរ | |
ការបវរ | កថ្កុំថ្កើង | ឡើងកេរ្តិ៍ឈ្មោះ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ