Thursday , November 21 2024

ខ្មែរត្រូវថែកេរ្តិ៍ – កំណាព្យខ្មែរ

ខ្មែរត្រូវថែកេរ្តិ៍ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ខ្មែរត្រូវថែកេរ្តិ៍ – កំណាព្យខ្មែរ

ខ្មែរត្រូវថែកេរ្តិ៍ – កំណាព្យខ្មែរ

ស្មារតីកូនខ្មែរតាំងចិត្តកូនម៉ែកំលាំងកូនឪ
រួបរួមសាមគ្គាការពារលំនៅកំចាត់សត្រូវ
កុំនៅអល់អែក។
ដៃកាន់អាវុធតាំងចិត្តមោះមុតវាយលត់ពួកក្អែក
កាប់គាស់ចូងចាំងខ្លាំងដូចជាដែកនាំគ្នាបំបែក
ខ្មាំងជាជម្រាក។
សូត្រមន្តអាគមលោកគ្រូចារផ្លុំបាលីគ្រប់ពាក្យ
ព្រលឹងដូនតាមហាគុននាគសណ្ឋិតកិតកៀក
ការពារកូនចៅ។
ដីកេរ្តិ៍ម្លប់ត្នោតខ្មែរមិនត្រូវឆោតឲ្យយួនសៀមនៅ
វាយយកមកវិញទាំងត្រជាក់ក្តៅអាចោរថ្លើមខ្មៅ
ត្រូវតែអន្តរាយ។
ដីខ្មែរខ្មែរម្ចាស់អាទមិឡគ្មានសាសន៍ត្រូវតែខ្ចាត់ខ្ចាយ
កុំចង់ឈ្លានពានខ្មែរហ៊ានបង់កាយជីវិតមិនស្តាយ
ថែកេរ្តិ៍ដូនតា។
ខ្មែរត្រូវស្រួលស្រុះនាំគ្នាដាំដុះគំនិតស្នេហា
ទឹកដីព្រៃភ្នំប្រាសាទសិលាជាតិនិងសាសនា
ព្រះមហាក្សត្រ៕

កំណាព្យពេញនិយមបន្ទាប់ ៖ ញញឹម – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *