Tuesday , December 3 2024

ស្នេហ៍រម្លឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្នេហ៍រម្លឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ស្នេហ៍រម្លឹក នឹកគុណអ្នក - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្នេហ៍រលឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ
រែងរលឹកនឹកទងសុកស្រុកកំណើត
នឹកលិចកើតអើតត្បូងជើងយើងស្រណោះ
កត្តិកខ្យល់សល់ត្រជាក់ទាក់សម្រស់
រីកស្រាយស្រស់អស់ស្អុះស្អាប់ចាប់ចិត្តស្នេហ៍ ។
ខ្យល់ពីជើងយើងរីករាយលាយត្រជាក់
ជំនោរធ្លាក់ញាក់ញ័រញឹកនឹកពុកម៉ែ
ចម្លងកូនប្អូនបងអ្ហើយត្រើយនាយល្ហែ
គុណពុកម៉ែស្នេហ៍រលឹកនឹកគុណអ្នក ។

កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *