បណ្តាំមេបា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

បណ្តាំមេបា – កំណាព្យខ្មែរ | |||
| ១ | ត្រូវការប្រាក់កាស | បំពានផ្តេសផ្តាស | ប្រើល្បិចពាលា |
| អំពើគម្រក់ | លាមកមិនជា | កម្មកលមាយា | |
| បន្លំលបលួច ។ | |||
| ២ | បំពានក្រមច្បាប់ | ភ្លេចមេបាប្រាប់ | យល់ទាលថាស្រួច |
| បាត់បង់ជ្រះថ្លា | ប្រាថ្នាចិត្តកួច | គិតគូរស្ដើងស្ដួច | |
| លួចមិនកោតក្រែង ។ | |||
| ៣ | ពុកម៉ែផ្តាំប្រាប់ | លួចគេតាមចាប់ | ពាក្យពិតមិនក្លែង |
| លួចបានយល់គ្រាន់ | គេទាន់ចាប់ឯង | ភស្តុតាងជាក់ស្តែង | |
| ដ្បិតឯងគិតស្ដួច ។ | |||
| ៤ | ទៀងមិនឈ្នះទ័ល | បុណ្យបាបអស់ស្គាល់ | ល្ងើដូចពុលក្តួច |
| ក្រកិច្ចក្រកល | ក្រផលកម្មកួច | ក្រគិតមិនស្រួច | |
| លបលួចយកបាន ។ | |||
| ៥ | ហៃអស់ម្ចាស់ទ្រព្យ | ការពារឲ្យជាប់ | ស្ងប់ចិត្តសុខសាន្ត |
| ប្រហែសបង់បាត់ | ប្រយ័ត្នគង់ថ្កាន | កុំអាងចាប់បាន | |
| ច្រានចោរចូលគុក ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ