នឹកគុណ និង តបគុណ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
នឹកគុណ និង តបគុណ – កំណាព្យខ្មែរ | |||
១ | ផ្គរលាន់ដើមឆ្នាំ | រំឭកបណ្តាំ | ឪពុកអ្នកម្តាយ |
រដូវភ្ជួររាស់ | កាប់គាស់ខ្វល់ខ្វាយ | បាត់លោកសែនស្តាយ | |
រូបលោកទាំងពីរ ។ | |||
២ | ស្រមៃឃើញពុក | ត្រៀមនង្គ័លទុក | ភ្ជួររាស់ថ្នាលទី |
ស្រមៃឃើញម៉ែ | ស្និទ្ធស្នេហ៍មូលមីរ | អ្នកប្រឹងសម្ភី | |
ចិញ្ចឹមកូនចៅ ។ | |||
៣ | ពាក្យផ្អែមពីរោះ | ទៀងទាត់ឥតលោះ | ទៀបភ្លឺដាស់ហៅ |
មុននឹងទៅស្រែ | ពុកម៉ែប្រដៅ | ក្រែងកូននៅខ្លៅ | |
លះខ្ជិលដំអក់ ។ | |||
៤ | ពពកអួអាប់ | ក្អាត់ស្រែកសៀងសព្ទ | វាយោបោកបក់ |
សន្ទូងរេរាំ | លំនាំខ្យល់ឆក់ | ភ្លៀងបង្អុរស្រក់ | |
នឹកអនុសាសន៍ ។ | |||
៥ | រលឹមនឹកស្រែ | មួយរោចក្នុងខែ | កូនម៉ែចាំច្បាស់ |
ខែភទ្របទ | ប្រាកដពេលណាស់ | ខ្មែរទាំងក្មេងចាស់ | |
ផ្តើមបុណ្យកាន់បិណ្ឌ ។ | |||
៦ | បុណ្យឧទ្ទិសផល | លំដាប់រោចដល់ | ទាំងខ្មែរទាំងចិន |
តបគុណរាល់ឆ្នាំ | ដប់ប្រាំភ្ជុំបិណ្ឌ | ឧទ្ទិសបុណ្យសិន | |
សូមញាតិសុខសាន្ត ។ | |||
៧ | ទំនៀមទម្លាប់ | គោរពតាមជាប់ | ប្រពៃលំអាន |
កេរ្តិ៍គាប់ពុកម៉ែ | កូនថែគង់ថ្កាន | សូមពុកម៉ែក្សាន្ត | |
ឋានសុខនិព្វាន ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ព្រះគុណថ្លៃ – កំណាព្យខ្មែរ