សម្លបន្លែប្រហិតសាច់ជ្រូក ហ្ហុង ដំឡូងនិងការ៉ុតមានរសជាតិឆ្ងាញ់ពិសេសទោះជាបរិភោគជាមួយបាយឬនំប៉័ងក៏ដោយ លើសពីនេះវាមានសារធាតុសំខាន់ៗជាច្រើនសំរាប់ទ្រទ្រង់រាងកាយហើយងាយស្រួលចម្អិនទៀតផង។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែប្រហិតសាច់ជ្រូក
- សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១កូនស្លាបព្រាតូច
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ខ្ទឹមបារាំងហាន់ជាដុំចំនួនកន្លះផ្លែ
- ទឹកចំនួន៥កែវ
- ការ៉ុតកាត់ជាដុំចំនួន១ផ្លែ
- ដំឡូងបកសំបករួចហាន់ជាដុំចំនួន២ផ្លែ
- ល្ហុងធំល្មមចិតសំបកចេញរួចកាត់ជាដុំចំនួនកន្លះផ្លែ
- ស្ពៃសែឡឺរីហាន់រួចចំនួន១បាច់
- ដុំស៊ុបខ្នរមាន់ចំនួន១ដុំ
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ក្នុងកូនចានតូច លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលុញធ្វើជាដុំប្រហិតតូចៗ
- ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ដាក់ប្រហិត ការ៉ុត ដំឡូង ល្ហុង ស្ពៃសែឡឺរី (celery) និងដុំស៊ុបខ្នរមាន់ចូលក្នុងដែលកំពុងពុះ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លប្រហិតសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ