ចុចស្តាប់ចម្រៀង កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
អត្ថបទ ចម្រៀងខ្មែរ ៖ កណ្ដាលដួងចិត្ត
១ – ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោកា ជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់និស្ស័យ អស់និស្ស័យ ដើម្បីកុំឲ្យតណ្ហា ផ្ដន្ទាថាខ្ញុំជាជនសំណល់
២ – ជីវិតថ្លៃចៃដន្យវាសនា ស្ដាយលោហិតមាតា ដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋានអំពល់ ឋានអំពល់ រួមវាសនាសាងឫសគល់ ផុតផលពីអម្រែកកម្ម
បន្ទរ – សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្ដាលដួងចិត្តនៃខ្ញុំ
សូមឲ្យចិន្ដានៃបុប្ផាក្រពុំ មករួបរួមមនោរម្យ ព្រមជាគូវាសនា
៣ – ឱ!កណ្ដាលថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយឲ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិតកំព្រាៗ ជួយបងផងណាពុំងា រួមរស់ជាគ្នាលុះគ្រាអវសាន
ចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត