Tuesday , December 3 2024

កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អត្ថបទចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ

១ – បុប្ផាស្រស់ល្អត្រចង់ នាំឲ្យកន្លង់ចង់ក្រេបលំអង
បើឃើញផ្ការីកម្ដងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរា

២ – ផ្កាអើយគួរអាសូរចិត្ត ទុក្ខសោករួមរឹតព្រោះក្ដីស្នេហា
សូមផ្ញើទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កាវិលទៅស្រុកវិញ

បន្ទរ – ស្រណោះរដូវផ្ការីក សន្សើមរោយពីមេឃផ្ការីកដោយគ្មានទោម្នេញ
ស្រង់ជាតិមិនឲ្យឃ្លាតឃ្លាចេញ ស្នេហាពោរពេញវេញជាប់មិនអាចស្រាយបាន

៣ – បើចិត្តកន្លង់ស្មោះម្ល៉ឹងៗ ម្ដេចនៅតែខឹងទួញយំបោកប្រាណ
ឬមួយកន្លង់ជាតិតិរច្ឆាន មិនសមផ្ញើប្រាណ ទើបបានជាផ្កាមិនត្រាប្រណី ៕

ចម្រៀងខ្មែរ៖ កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អំពី រក្សា

សូមអានអត្ថបទនេះ

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ …

Leave a Reply

Your email address will not be published. Required fields are marked *