និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត ៖ គ្មានភ្លើងអ្វីក្ដៅស្មើនឹងភ្លើងទោសៈ ។
អត្ថាធិប្បាយ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត
កម្ដៅព្រះអាទិត្យ ឬកម្ដៅថ្ងៃ អ្នកប្រាជ្ញខាងវិទ្យាសាស្ត្របានពោលថា វាមានកម្ដៅរាប់ពាន់ម៉ឺនអង្សាសេ ។
ប៉ុន្តែទោះបីវាមានឋាមពលខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏នៅតែចាញ់កម្ដៅចិត្តទោសៈមនុស្សលោកដែរ ។ ព្រោះកម្ដៅថ្ងៃមិនអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះសម្លាប់មនុស្សលោកបានទេ ។ ផ្ទុយទៅវិញ កម្ដៅភ្លើងចិត្តទោសៈមនុស្សលោកមានឋាមពលអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះមនុស្សលោកខ្លួនឯងបាន ។ ព្រោះថាកាលណាមនុស្សលោកក្ដៅចិត្តហើយ គេធ្វើអាវុធប្រល័យលោក បំផ្លាញភពផែនដី និងជីវិតមនុស្ស សត្វ រុក្ខជាតិ ឲ្យអន្ដរធានតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ
កែតម្រូវ