អាហារការពារស្បែក – សុខភាពនិងសម្រស់ ៖ មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំ បាច់ប្រើប្រាស់ផលិតដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យនេះច្រើនទៀតទេ។ ក្រៅពីការស្ថិតនៅក្នុងម្លប់, ស្លៀកពាក់ខោអាវជិតស្បែក និងប្រើប្រាស់សម្ភារៈការពារកម្ដៅថ្ងៃហើយនោះ ការរួមបញ្ចូលរបបអាហារមួយចំនួនក៏ជួយការពារស្បែកពីពន្លឺព្រះអាទិត្យទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែក និងបញ្ហាស្បែកចាស់ជាងវ័យដោយសារការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?
អត្ថបទខាងក្រោម នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពី ពន្លឺព្រះអាទិត្យ ៖
១. ការ៉ុត
ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-caroteneដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺ ព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។
២. ស្ត្របឺរី
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រ៉ាឌីកាល់សេរីដែល ជាប់ទាក់ទងនឹងកាំរស្មីយូវីរបស់ព្រះអាទិត្យមិនអោយបង្កការបំផ្លាញដល់ស្បែក។
៣. តែបៃតង
សារធាតុ Catechins និង tanninsក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយ ទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរចូរទទួល ទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។
៤. គ្រាប់អាល់ម៉ុន
មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែក។
៥. ទំពាំងបាយជូរក្រហម
ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាល មកពីកាំរស្មីព្រះអាទិត្យ។
៦. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់ជំងឺមហារីកស្បែកបានយ៉ាងប្រសើរ។
៧. ផ្លែឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។
៨. បន្លែបៃតង
មានផ្ទុកសារធាតុ zeaxanthin និង lutein ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ៕
អត្ថបទពេញនិយមបន្ទាប់ ៖ ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់