អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
អនុស្សាវរីយ៍បាត់ដំបង – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ភ្នំសំពៅ | នៅបាណន់ | បន់ប្រាថ្នា |
ជួបជីវ៉ា | ថ្លាជីវិត | និត្យនែបប្រាណ | |
ទោះបីស្លាប់ | ចាប់ជាតិថ្មី | ស្រីចាំឋាន | |
សូមក្សេមក្សាន្ត | បានរួមស្នេហ៍ | ថែបណ្តាំ ។ | |
២ | ទឹកហូរហួស | ជ្រោះសេកសក | ខកមួយគ្រា |
ស្រីសូមលា | ពៀរចម្លង | ឆ្លងតាមកម្ម | |
ព្រួយព្រាត់ប្រាស | ផ្លាស់លំនៅ | ទៅរាប់ឆ្នាំ | |
ពាក្យពេចន៍ផ្តាំ | ចាំពាក្យពៅ | នៅមានន័យ ។ | |
៣ | ផ្លូវរលាក់ | ទាក់អារម្មណ៍ | ខំត្រាច់ចរ |
រួមអំណរ | ល្អជិតជុំ | ភ្នំព្រឹក្សព្រៃ | |
ស្រុកសំឡូត | ស្រូតទាំងព្រឹក | នឹកមមៃ | |
សួគ៌ាល័យ | នៃជីវិត | ពិតត្រកាល ។ | |
៤ | ឋានធម្មជាតិ | លាតលាស់ថ្មី | ដីចម្ការ |
ដូចរចនា | ថ្លាបំព្រង | គ្រងកម្រាល | |
លម្អភ្នំ | ជុំខៀវជិត | ពិតត្រអាល | |
ស្រូបស្រស់ស្រាល | ថ្នាលខ្ពស់ទាប | រៀបជុំជិត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ