ស្នេហ៍រម្លឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

| ស្នេហ៍រលឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | រែងរលឹក | នឹកទងសុក | ស្រុកកំណើត |
| នឹកលិចកើត | អើតត្បូងជើង | យើងស្រណោះ | |
| កត្តិកខ្យល់ | សល់ត្រជាក់ | ទាក់សម្រស់ | |
| រីកស្រាយស្រស់ | អស់ស្អុះស្អាប់ | ចាប់ចិត្តស្នេហ៍ ។ | |
| ២ | ខ្យល់ពីជើង | យើងរីករាយ | លាយត្រជាក់ |
| ជំនោរធ្លាក់ | ញាក់ញ័រញឹក | នឹកពុកម៉ែ | |
| ចម្លងកូន | ប្អូនបងអ្ហើយ | ត្រើយនាយល្ហែ | |
| គុណពុកម៉ែ | ស្នេហ៍រលឹក | នឹកគុណអ្នក ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ