សើច – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

សើច – កំណាព្យខ្មែរ | |||
| ១ | សើចសុខសប្បាយ | វង់ភ័ក្ត្រស្រស់ស្រាយ | បំព្រងភ្លឺថ្លា |
| សើចសមបានច្រើន | ចម្រើនបញ្ញា | សើចស្រួលចិន្តា | |
| សុខភាពមាំមួន ។ | |||
| ២ | សើចកើតមង្គល | សើចច្រើននិមល | លើកសម្រស់ខ្លួន |
| សើចអារម្មណ៍ថ្លា | ភក្ត្រាសមសួន | សើចច្រើនមាំមួន | |
| ដួងចិត្តជ្រះថ្លា ។ | |||
| ៣ | សើចអភិរម្យ | សើចបានជួបជុំ | មិត្តភក្តិញាតិសា |
| សើចកាយរឹងប៉ឹង | សើចប្រឹងធ្វើការ | សើចថែរក្សា | |
| ទ្រព្យស្ថិរគង់វង្ស ។ | |||
| ៤ | សើចបំពេញការ | ត្រូវក្បួនមាត្រា | សើចថែទ្រព្យគង់ |
| សើចចាកអំពល់ | កុសលទ្រទ្រង់ | សើចឆ្លាតមិនល្ងង់ | |
| សើចមានមង្គល ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ