Thursday , November 21 2024

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់ ៖ ផ្លែ​មៀន​ ជា​ផ្លែឈើ​ម្យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ទទួលទាន​ ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយ​ចំនួន ពេល​លោក​អ្នក​ទទួលទាន​ផ្លែ​មៀន​គឺ ៖

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

  1. -​ផ្លែ​មៀន​មាន​បរិមាណ​គ្លុយកូស​ខ្ពស់ ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ និង​ស្រស់ស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ។
  2. -​សារធាតុ​អាហារ​ផ្សេង​ៗ​នៅ​ក្នុង​ផ្លែ​មៀន ដូច​ជា​កាល់ស្យូម ដែក វីតាមីន B និង​វីតាមីន C ជា​ប្រភេទ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ឈាម និង​ភាព​មាំមួន​នៃ​ឆ្អឹង និង​ធ្មេញ ។
  3. -​សាច់​មៀន​មានគុណ​ប្រយោជន៍​ជួយ​ទំនុកបំរុង​ឈាម​ធ្វើ​ឱ្យ​ពណ៌​សំបុរ​មាន​សភាព​ស្រស់ថ្លា ជា​ប្រភេទ​អាហារ​សមប្រកប​ចំពោះ​ស្ដ្រី​ក្រោយ​ពី​សំរាលកូន ។ ក្រៅពី​នេះ​ក៏​ជួយ​ទ្រទ្រង់​ដល់​បេះដូង​តម្រងនោម និង​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ដល់​រាង​កាយ ។
  4. – បើ​អ្នក​គេង​មិន​លក់ ជា​រៀងរាល់​យប់ ឬ​ម្ញូ​ប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​ផ្លែ​មៀន ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល និង​មាន​ភ្នែក​រាង​ភ្លឺ​ជាងមុន​។
  5. – ប្រសិនបើ​អ្នក​តែងតែ​ប្រើ​ខួរក្បាល​ច្រើន ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​ធ្វើការ​ច្រើន បណ្តាលឱ្យ​នឿយហត់ អ្នក​អាច​បរិភោគ​ផ្លែ​មៀនបាន ព្រោះ​វា​ជួយ​ខួរក្បាល​អ្នក ឱ្យ​ភ្លឺស្វាង​បាន​។​
  6. – នៅពេលដែល​អ្នក​ឈឺក្បាល ឬ​វិលមុខ អ្នក​អាចយ​កសាច់​ផ្លែ​មៀន ទៅ​ដាំទឹក​ចំនួន ២០​នាទី ហើយ​ទុកឱ្យ​ត្រជាក់​ទើប​ផឹក នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ជាមិនខាន​។​
  7. -​ស្លឹក​មៀន ប្រើ​សំរាប់​ដាំទឹក​ផឹក​ដូច​ជា​តែ​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុនចាញ់ ផ្ដាសាយ និង​ឫសដូងបាត​បាន ។
  8. -​គ្រាប់​មៀន​ប្រើ​សំរាប់​ព្យាបាល​អាការ​ចុកចាប់ និង​ជំងឺ​សើ​ស្បែក ។
  9. -​រីឯ​ផ្កា​មៀន​ជួយ​ឱ្យ​លោក​អ្នក​បត់ជើងតូច បាន​ស្រួល និង​បំបែក​ក្រួស​ក្នុង​តម្រងនោម ​។
  10. តាម​រយៈ​គុណប្រយោជន៍​របស់​ផ្លែ​មៀន​នេះ យើង​អាច​ទទួលទាន​វា​បានជា​ប្រចាំ ប៉ុន្ដែ​កុំ​ច្រើន​ហួសហេតុ​ពេក ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អាការ​ក្ដៅ​ក្នុង​បាន ៕

អត្ថបទពេញនិយមបន្ទាប់ ៖ សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *