សម្លល្ពៅសាច់ភ្លៅគោ គឺជា អាហារខ្មែរ ពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅសាច់ភ្លៅគោ
- សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
- ស្ពៃសែឡឺរីចំនួន១បាច់
- ស្ករចំនួន១ស្លាបព្រាតូច
- ទឹកចំនួន៦កែវ
- ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ