Thursday , November 21 2024

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក ធ្វើពីត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់ជ្រូក

  1. ទឹកចំនួន៤កែវ
  2. សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25​ kg
  3. មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg
  4. ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១កូនស្លាបព្រាកាហ្វេ
  7. អំបិលចំនួន១កូនស្លាបព្រាកាហ្វេ
  8. ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
  9. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  10. ជីម្អមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ
  2. ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *